ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុន ណា​កូ ក្ដាប់​ពាន​បាន​៣​ថ្ងៃ​ហើយ នៅ​តែ​រំភើប​ចង់​ហោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ម៉ោង​នេះ តារា​សម្ដែង​វ័យក្មេង លោក រុន ណា​កូ នៅ​តែ​មាន​អារម្មណ៍​រំភើប និង​ចង់​ហោះ​មិន​ទាន់​បាត់​នៅឡើយ​ទេ បន្ទាប់​ពី​បាន​ក្ដាប់​ពាន​តារា​លេច​ធ្លោ​សំខាន់​មួយ​ក្នុង​ការ​ប្រកួត​ឈុត​បុរាណ​ធំ​ក្នុង​ព្រឹត្តិការណ៍…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ម៉ោង​នេះ តារា​សម្ដែង​វ័យក្មេង លោក រុន ណា​កូ នៅ​តែ​មាន​អារម្មណ៍​រំភើប និង​ចង់​ហោះ​មិន​ទាន់​បាត់​នៅឡើយ​ទេ បន្ទាប់​ពី​បាន​ក្ដាប់​ពាន​តារា​លេច​ធ្លោ​សំខាន់​មួយ​ក្នុង​ការ​ប្រកួត​ឈុត​បុរាណ​ធំ​ក្នុង​ព្រឹត្តិការណ៍ «​គ្រួសារ​តារា​កម្ពុជា​» កាល​ពី​​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៨​។ លោក​នៅ​តែ​យល់​ថា អ្នក​កាន់​ពាន​មិនមែន​ជា​ខ្លួន ខណៈ​ដែល​​ការ​ប្រកួត​ទាំងមូល​មាន​សុទ្ធសឹងតែ​វត្តមាន​តារា​ល្បី​ក្នុង​ពិភព​សិល្បៈ​។

លោក រុន ណា​កូ បាន​ថ្លែង​ក្រោយ​ពី​បាន​លើក​ពាន​តារា​លេចធ្លោ​ប្រចាំឆ្នាំ ផ្នែក​រំលេច​ឈុត​​បុរាណ​ស័​ក្ត​សម​ថា លោក​រំភើប​ចំពោះ​ជ័យជម្នះ​ដែល​ខ្លួន​ទទួល​បាន​នេះ​យ៉ាង​ខ្លាំង បើ​ទោះជា​ទម្រាំ​ឈ្នះ​ពាន លោក​ត្រូវ​លំបាក​ជា​ច្រើន​ក្តី​។ លោក​ថា គ្រាន់តែ​ដឹង​ថា​ពិធី​នៅ​ក្នុង​ថ្ងៃ​នោះ នឹង​មានការ​ប្រកួត​សំលៀក​បំពាក់​បុរាណ លោក​ក៏​បាន​ទាក់ទង​រក​ឈុត​ក្នុង​សម័យ​អង្គរ​យក​មក​ស្លៀក ហើយ​ជា​លទ្ធផល លោក នូ សុ​ផេ​ន អនុប្រធាន​នាយ​ដ្ឋា​ន​ផលិត​កម្ម​វិធី​ប្រចាំ​ទូរទស្សន៍​អប្សរា និង​ជា​អ្នក​ស្រាវជ្រាវ និង​កែ​ច្នៃ​សម្លៀក​បំពាក់​បុរាណ ក៏​សម្រេច​កែ​ច្នៃ​ឈុត​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ ដែល​ជា​ក្សត្រ​កសាង​ប្រាសាទ​អង្គរ ។

លោក​បន្ត​ទៀត​ថា មួយ​ឈុត​នេះ​លោក​ពេញចិត្ត​តាំងពី​ដំណាក់កាល​បានឃើញ ដោយ​លោក​ចាប់ផ្ដើម​ត្រៀមខ្លួន​យ៉ាង​លំបាក ហើយ​ការ​ហាត់ប្រាណ​លើក​សាច់ដុំ និង​កាច់​ក្បាល​ពោះ ដើម្បី​ឱ្យ​ខ្លួន​អាច​ស្លៀក​ឈុត​នោះ​បាន​។ លោក​ថា ខ្លួន​បាន​ធ្វើ​ដំណើរ​តាំងពី​ខេត្តកោះកុង ដោយសារ​តែ​លោក​គឺជា​និស្សិត​ពេទ្យ ហើយ​ជាប់​បេសកកម្ម​កម្មសិក្សា​នៅ​ក្នុង​ខេត្ត​នោះ តែ​លោក​នៅ​តែ​ឆ្លៀត​ហាត់ប្រាណ​ឱ្យ​ត្រូវ​នឹង​ឈុត​ដែល​បាន​គម្រោង​ទុក​នោះ ដោយ​លំបាក​មុន​ឡើង​មក​ចូលរួម​ប្រកួតប្រជែង​។

លោក រុន ណា​កូ បន្ត​ថា ខ្លួន​មាន​អារម្មណ៍​អរ​ចង់​ស្រក់​ទឹកភ្នែក​នៅ​ពេល​ប្រកាស​ថា លោក​​គឺជា​ម្ចាស់​ពាន​ក្នុង​ចំណោម​ម្ចាស់​ពាន​ទាំង​៨ ដែល​ជា​អ្វី​ក្នុង​ក្ដី​ស្រ​ម៉ៃ​របស់​តារា​សិល្បៈ ដែល​ចូលរួម​ប្រកួតប្រជែង​។ ជា​លើក​ទី​១ ដែល​លោក​បាន​គ្រង​ឈុត​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ ហើយ​ទទួល​បាន​ពាន​តារា​លេចធ្លោ​ប្រចាំឆ្នាំ ដោយ​លោក​បាន​ចាត់​ទុក​ថា តំណែង​ពាន​ដែល​លោក​បាន​ទទួល នឹង​បើក​ទំព័រ​សិល្បៈ​របស់​លោក​ឱ្យ​កាន់តែ​ជោគ​ជ័យ ក្នុង​វិស័យ​សិល្បៈ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ