ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​មិនជា​ទីស្រឡាញ់​នៃ​មហាជន

5 ឆ្នាំ មុន

ធម៌​នាំ​ឱ្យ​អាប់ឱន​កិត្តិយស​នៃ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​មាន​៧​ប្រការ​ដូច​ខាងក្រោម​នេះ​គឺៈ ១-​លាភកា​មោ ប្រ​ថ្នា​លាភ មានចិត្ត​លោភលន់​ហួសប្រមាណ ២-​សក្ការ​កា​មោ ប្រាថ្នា​សក្ការៈ​យ៉ាង​ងប់ងុល ៣-​អនវ​ញ្ញត្តិ​កា​មោ ប្រកាន់ខ្លួន​លែង​ចេះ​អៀនខ្មាស ៤-​អហិ​វិ​កោ មិន​ខ្មាស​បាប…

ធម៌​នាំ​ឱ្យ​អាប់ឱន​កិត្តិយស​នៃ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​មាន​៧​ប្រការ​ដូច​ខាងក្រោម​នេះ​គឺៈ

១-​លាភកា​មោ ប្រ​ថ្នា​លាភ មានចិត្ត​លោភលន់​ហួសប្រមាណ

២-​សក្ការ​កា​មោ ប្រាថ្នា​សក្ការៈ​យ៉ាង​ងប់ងុល

៣-​អនវ​ញ្ញត្តិ​កា​មោ ប្រកាន់ខ្លួន​លែង​ចេះ​អៀនខ្មាស

៤-​អហិ​វិ​កោ មិន​ខ្មាស​បាប លែង​ស្គាល់​បុណ្យ​បាប

៥-​អ​នោ​ត្ត​ប្បី មិន​ស្លុត​ខ្លាច​អំពើអាក្រក់

៦-​ឥ​ស្សុ​កឹ មាន​សេចក្តី​ច្រណែនឈ្នានីស

៧-​មច្ឆរី មាន​សេចក្តី​កំណាញ់​ស្វិត ។

ធម៌​ទាំង​៧​ប្រការ​នេះ​មាន​ក្នុង​ភិក្ខុ​អង្គ​ណា សង្ឃ​អង្គ​នោះ​នឹង​រស់​តែ​នឹង​ពាក្យ​និន្ទា​ពី​ជំនុំ​សង្ឃ និង​ស្រទាប់​មហាជន ។