ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤០០​នាក់​ថត​ស្រាត​ក្នុង​អាកាសធាតុ​ត្រជាក់​នៅ​អូស្ត្រាលី

5 ឆ្នាំ មុន

ទីភ្នាក់ងារ​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​មនុស្ស​ចំនួន​៤០០​នាក់​នាំ​គ្នា​ស្រាត​ថត​អាសអាភាស​របស់​ជាង​ថត​លោក ​Spencer Tunick ដោយ​មាន​រុំ​ក្រណាត់​ពណ៌​ក្រហម​ស្ដើង​អាច​មើលឃើញ នៅ​ឯ​ចំណតរថយន្ត​ហាង​ទំនិញ​មួយ​កាលពី​ថ្ងៃ​ទី​៩ កក្កដា​កន្លង​មក ។ ពេល​ដំបូង​ខាង​ហាង​បាន​បដិសេធ​អនុញ្ញាត​ឲ្យ​ប្រើ​ទីតាំង​សាធារណៈ​នេះ ប៉ុន្តែ​ក្រោយមក​ក៏​ប្ដូរ​ចិត្ត​វិញ…

ទីភ្នាក់ងារ​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​មនុស្ស​ចំនួន​៤០០​នាក់​នាំ​គ្នា​ស្រាត​ថត​អាសអាភាស​របស់​ជាង​ថត​លោក ​Spencer Tunick ដោយ​មាន​រុំ​ក្រណាត់​ពណ៌​ក្រហម​ស្ដើង​អាច​មើលឃើញ នៅ​ឯ​ចំណតរថយន្ត​ហាង​ទំនិញ​មួយ​កាលពី​ថ្ងៃ​ទី​៩ កក្កដា​កន្លង​មក ។ ពេល​ដំបូង​ខាង​ហាង​បាន​បដិសេធ​អនុញ្ញាត​ឲ្យ​ប្រើ​ទីតាំង​សាធារណៈ​នេះ ប៉ុន្តែ​ក្រោយមក​ក៏​ប្ដូរ​ចិត្ត​វិញ ព្រោះ​មាន​ពលរដ្ឋ​ជា​ច្រើន​សំណូមពរ​ឲ្យ​ថត​ដល់​ទៅ​១២.០០០​នាក់ ។

លោកស្រី​ខូ​ល ហ័​រ​ល័​រ មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នកចូលរួម​ស្រាត​ថត​នៅ​ទី​សាធារណៈ ត្រូវ​ប្រឈម​មុខ​នឹង​អាកាសធាតុ​ត្រជាក់​៩​អង្សា​សេ នៅ​ក្រុង​មេ​ល​ប៊​ន​ជា​ក្រុង​ធំ​ស្ថិត​នៅ​លំដាប់​ទី​២​របស់​អូស្ត្រាលី បាន​ចំណាយពេល​ធុន​នឹង​អាកាសធាតុ​ដ៏​ត្រជាក់​ដល់​ទៅ​១៥​នាទី​ក្នុង​ការ​ថត ។

លោកស្រី​បាន​ថ្លែង​ថា​ខ្លួនប្រាណ​របស់​មនុស្ស​គឺជា​វត្ថុ​ដ៏​ស្រស់​ស្អាត ខណៈ​ពេល​លោក ​Spencer Tunick បាន​ថ្លែង​ថា​ប្រញាប់​មក​ថត​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​អាកាសធាតុ​ដ៏​ត្រជាក់​ជាង​នេះ ប៉ុន្តែ​រូប​លោក​ក៏​គិត​ថា​នឹង​ទទួល​បាន​សមិទ្ធិ​ផល​យ៉ាង​ស្រស់​ស្អាត​នៅ​ក្នុង​ពិធី​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ