ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិម៉ាឡេស៊ី​​​កំពុងដើរតាម​ផ្លូវ ស្រាប់​តែ​…ស្រែកផ្អើលឆោឡោ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ម៉ា​ឡេ​ស៊ី​៤​នាក់​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ តែ​មិន​បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥១ ​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​​​មួយកន្លែង​ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ម៉ា​ឡេ​ស៊ី​៤​នាក់​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ តែ​មិន​បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥១ ​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​​​មួយកន្លែង​ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនជាតិ​ម៉ា​ឡេ​ស៊ី​៤​នាក់​កំពុង​តែ​ដើរ​តាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​បាន​ជិះ​ទៅ​ជិត​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទាំង​៤​នាក់​នោះ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​សំណាងល្អ​ឆក់​មិន​បាន​សម្រេច ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ទាញ​ប្រតាយប្រតប់​មក​វិញ រួច​ស្រែ​កថា​ចោរ​ៗ ទើប​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បើក​ម៉ូតូ​រត់​ចូល​ក្នុង​ផ្លូវឌឿងហែម​បាត់​ទៅ​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​នឹកឃើញ​ថា​មិន​មាន​បាត់បង់​ទ្រព្យសម្បត្តិ ហើយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ក៏​ឡើង​ជិះ​ម៉ូតូ​កង់​បី​ទៅ​សណ្ឋាគារ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ