មក​ដឹង​ស្ថិតិ​សំខាន់​ៗ​របស់​ក្រុម​មាន់គក​បារាំង​ក្រោយ​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​មុនគេ


គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិបារាំង​នៅ​នាទី​ទី​៥១ ដែល​រកបាន​ដោយ​ខ្សែការពារ​កណ្តាល Samuel Umtiti ធ្វើ​ឱ្យ​ក្រុម​រហស្សនាម “​មាន់គក​” មួយ​នេះ​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​World Cup មុនគេ ។

វា​គឺជា​ការ​យល់ចិត្ត​គ្នា​យ៉ាង​ល្អ​រវាង​កីឡាករ​ក្លិប ​Barcelona វ័យ​២៤​ឆ្នាំ Umtiti និង Griezmann របស់​ក្លិប Atletico ដែល​គ្រាប់​បាល់​មាស​នេះ​ត្រូវ​បាន​ទាត់​ចេញពី​ជ្រុង​ដោយ Griezmann ហើយ Umtiti​ជា​អ្នក​តែ​ត​បញ្ចូល​ទី​គូប្រកួត​ ។

ក្នុង​ជំនួប​កាលពី​រាត្រី​ម្សិលមិញ​ក៏​បាន​លេចចេញ​នូវ​ស្ថិតិ​សំខាន់​ៗ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​World Cup​ដូច​ខាងក្រោម​ដែរ​ ។

-​បារាំង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​៣ គឺ​នៅ​ឆ្នាំ​១៩៩៨, ២០០៦ និង​២០១៨ ​នេះ ខណៈ​អា​ល្លឺ​ម៉​ង់​(៨​លើក​) និង​អុី​តា​លី​(៦​លើក​) ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើន​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីបអឺរ៉ុប ។

-​ចាប់តាំងពី​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដំបូង​នៅ​ឆ្នាំ​១៩៩៨​មក ឥឡូវនេះ​បារាំង​បាន​ឡើង​ដល់
វគ្គ​នេះ​ច្រើន​ជាងគេ ។

-​នេះ​គឺជា​ការ​បរាជ័យ​លើក​ដំបូង​របស់​ក្រុម​បិសាច​ក្រហម​បែ​ល​ហ្ស៊ិ​ក​ចាប់តាំងពី​ប្រកួត​ចាញ់​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​ក្នុង​ជំនួប​មិត្តភាព​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​មក ។

-​គិត​មក​ទល់​ពេល​នេះ ក្រុម​មាន់គក​បារាំង​បាន​កម្ទេច​ក្រុម​បែ​ល​ហ្ស៊ិ​ក​នៅ​សមរភូមិ​World Cup​បាន​ចំនួន​៣​ដង​ហើយ ។

-​ទោះបី​គ្រប់គ្រង​បាល់​ក្នុង​ការ​ប្រកួត​មួយនេះ​ដល់​ទៅ​៦៤% ក៏​ចំនួន​នៃ​ការ​ស៊ុត​បាល់​សំដៅ​ទី​គូប្រកួត​របស់​ក្រុម​បែ​ល​ហ្សុុិ​កបាន​តែ​៩​ជើង​ប៉ុណ្ណោះ ក្នុង​ពេល​បារាំង​មាន​ដល់​ទៅ​១៩ ជើង​ឯណោះ​។

-​ខ្សែប្រយុទ្ធ Antonio Griezmann រកបាន​គ្រាប់​បាល់​សរុប​២០​គ្រាប់​ក្នុង​ការ​ប្រកួត ២០​លើក​ចុង​ក្រោយ​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​នោះ​រកបាន​ខ្លួនឯង​១២​គ្រាប់​និង​បញ្ជូន​បាល់ (Assist)​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​គូប្រកួត​៨គ្រាប់ ។ ក្នុង​ចំនួន​នេះ មាន​១៣​គ្រាប់​រកបាន​នៅ​ក្នុង​ការ​ប្រកួត​ធំ World Cup និង Euro ដោយ​រកបាន​ខ្លួនឯង​៩​គ្រាប់ និង​បញ្ជូន​បាល់(Assist)​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បានសម្រេច​៤​គ្រាប់​ទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ