ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ iOS 11 តិច​អត់​ដឹង​លក្ខណៈ​ពិសេស​ទាំងនេះ​ដែល​បង្កប់​ក្នុង Camera

5 ឆ្នាំ មុន

កាមេរ៉ា​របស់ ​iPhone ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ ​iOS 11 មាន​ចំណុច​ពិសេស​ៗ ថ្មី​ៗ ជា​ច្រើន​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ​ដៃ​ដើម្បី​ថតរូប​ភាព ប៉ុន្ដែ​ភាគច្រើន​ពុំ​បាន​យល់​ស៊ីជម្រៅ​ពី​Tools​ទាំងនេះ​ឡើយ ក្នុង​នោះ​រួម​មាន…

កាមេរ៉ា​របស់ ​iPhone ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ ​iOS 11 មាន​ចំណុច​ពិសេស​ៗ ថ្មី​ៗ ជា​ច្រើន​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ​ដៃ​ដើម្បី​ថតរូប​ភាព ប៉ុន្ដែ​ភាគច្រើន​ពុំ​បាន​យល់​ស៊ីជម្រៅ​ពី​Tools​ទាំងនេះ​ឡើយ ក្នុង​នោះ​រួម​មាន Loop, Bounce និង Long Exposure ដែល​មាន​តួនាទី​ផ្សេង​គ្នា ប្រសិនបើ​ចេះ​ប្រើ​វា នឹង​កាន់តែ​ធ្វើ​ឲ្យ​រូបថត​របស់​អ្នកមាន​ភាព​ទាក់ទាញ​ថែម​ទៀត ។

-Loop ស្វែងរក​ចំណុច​ចាប់ផ្តើម និង​បញ្ចប់​ដែល​ល្អ​ជាងគេ​សម្រាប់ Live Photo ហើយ​វា​អាច​បង្ហាញ​រូប​នេះ​ម្តង​ហើយ​ម្តងទៀត ។

-Bounce មាន​តួនាទី​ចាប់ផ្តើម Live Photo រួច​បង្ហាញ​វា​ថយក្រោយ​វិញ ។

-Long Exposure មាន​តួនាទី​បង្រួម​រូបភាព​ទាំងអស់​ចូល​គ្នា ដើម្បី​បង្កើត​ជា​រូបភាព​មួយ ។
ដើម្បី​ប្រើប្រាស់​ចំណុច​ពិសេស​ៗ​ទាំងនេះ អ្នក​ត្រូវ​តែ​បើក Live Photo ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​កម្មវិធី Camera និង​ចុច​លើ​រូប​រង្វង់​មូល​មួយ​នៅ​ផ្នែក​ខាងលើ ។

ប្រសិនបើ​វា​មាន​ពណ៌​លឿង មាន​ន័យ​ថា វា​កំពុង​តែ​ដំណើរការ​ហើយ ។ បន្ទាប់​ពី​បើក​ដំណើរការ​ហើយ រាល់​រូបភាព​ដែល​អ្នក​ថត​អាច​ប្រើ Loop, Bounce និង Long Exposure បាន ដោយ​គ្រាន់តែ​ចូល​មើល​រូបភាព​ដែល​បាន​ថត​ក្នុង Camera Roll ។

ពេល​ដែល​កំពុង​មើលរូប​ភាព ចូរ​អូស​រូបភាព​ទៅ​ខាងលើ ហើយ​អ្នក​នឹង​មើលឃើញ Effect ចំនួន​៤ ។ ក្រៅពី​នេះ អ្នក​ក៏​អាច​ចូល​ទៅ​កាន់​កម្មវិធី Photos ចុច​លើ​រូបភាព Live Photos និង​អូស​ឡើង​ទៅ​លើ រួច​ជ្រើស​យក Effect មួយ​ជា​ការ​ស្រេច ។

អ្នក​អាច​ប្រើ Loop, Bounce និង Long Exposure បាន​លើ​រាល់​រូបភាព Live Photo ក្នុង​ទូរស័ព្ទ​របស់​អ្នក មិន​ថា​អ្នក​ថត​វា​តាំងពី​ពេល​ណា​មក​ទេ ។

ប្រសិនបើ​អ្នក​ជ្រើសរើស Effect ណាមួយ​ដូច​ជា Loop ជាដើម រូបភាព​នេះ​នឹង​ជាប់ Effect នេះ រហូត​ដល់​អ្នក​ផ្លាស់​ប្តូរ​វា​ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​រូបភាព និង​អូស​ទៅ​លើ រួច​ជ្រើស​យក Effect ផ្សេង​ជា​ការ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ