ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មន្ត្រី​នគរបាល​ម្នាក់​ហើម​ស្អុយ​ក្រោម​គុ​ម្ពឬ​ស្សី

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ដេក​ស្លាប់​ក្រោម​គុម្ព​ឫស្សី​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វ​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១០ កក្កដា នៅ​ក្រោម​​​ម្លប់​គុម្ព​ឬ​ស្សី​ក្បែរ​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ដេក​ស្លាប់​ក្រោម​គុម្ព​ឫស្សី​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វ​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១០ កក្កដា នៅ​ក្រោម​​​ម្លប់​គុម្ព​ឬ​ស្សី​ក្បែរ​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ពួក​គាត់​ប្រទះ​ឃើញ​​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ស្ថានភាព​ហើម​ស្អុយ​ដង្កូវ​ស៊ី​អស់​ជា​ច្រើន​កន្លែង ។ ហើយ​សព​ជន​រង​គ្រោះ​ឈ្មោះ យឹ​ម ដា​រ៉ា ហៅ​វិ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់​នៅ​ភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជា​មន្ត្រី​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្តកំពង់ធំ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ប្អូនប្រុស​របស់​គាត់​នេះ ជា​មនុស្ស​ញៀន​ស្រា ហើយ​កន្លង​មក​ផឹកស្រា​ច្រើន​រហូត​ដល់​មាន​ជំងឺ​ប៉ះពាល់​ដល់​សរសៃប្រសាទ​ទៀត​ផង ថែម​ទាំង​ត្រូវ​សាច់​ញាត់​នាំ​យក​ទៅ​ឲ្យ​ដេកពេទ្យ​អស់​ជា​ច្រើន​ថ្ងៃ​មក ។ លុះ​ថ្ងៃ​ទី​៤ កក្កដា បងប្អូន​ក៏​បាន​ទៅ​យក​ចេញពី​ពេទ្យ​ខេត្ត ទៅ​ព្យាបាល​នៅផ្ទះ​គ្រូខ្មែរ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ជន​រង​គ្រោះ​ក៏​រត់​ចេញ​ពី​ផ្ទះ​គ្រូ​បាត់ ពួក​គាត់​នាំ​គ្នា​ដើរ​តាម​រក​ដែរ តែ​រក​មិនឃើញ ស្រាប់​ដល់​ថ្ងៃរសៀល​ថ្ងៃ​ទី​១០ កក្កដា ទើប​មាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​មិនដឹង​តាំ​ពី​ពេល​ណា រហូត​ដល់​ធុំក្លិន​ស្អុយ​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ស្រុក​-​ខេត្ត​បាន​ចុះ​ពិនិត្យ​មិនឃើញ​មាន​ស្លាក​ស្នាម​​អ្វី​ឡើយ ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ហត់​ហេវ គ្មាន​បាយ​ទឹក បន្ទាប់​ពី​ពិនិត្យ​រួច នគរបាល​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ