ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យទាន​បែប​ណា​ទើបបាន​ផល​ច្រើន?

5 ឆ្នាំ មុន

ការ​ធ្វើ​ទាន​ដែល​បាន​ផល​ច្រើន គឺ​ឱ្យ​ដោយ​ចិត្ត​ជ្រះថ្លា ឱ្យ​ដោយ​ក្តី​សន្តោស ពិសេស​ឱ្យទាន​ដល់​អ្នក​ទ័លក្រ​ដែល​កំពុង​ស្រេកឃ្លាន ផល​នៃ​ទាន​នោះ​នឹង​បាន​ច្រើន​ឥត​គណនា ​។ ខាងក្រោម​នេះ​ជា​សប្បុរិសទាន​៨​យ៉ាង​ដែល​ជា​គតិ​នៃ​ការ​ធ្វើ​ទាន​គឺៈ ១-​សុ​ចី ទេ​តិ ឱ្យទាន​វត្ថុ​ដ៏​ស្អាត…

ការ​ធ្វើ​ទាន​ដែល​បាន​ផល​ច្រើន គឺ​ឱ្យ​ដោយ​ចិត្ត​ជ្រះថ្លា ឱ្យ​ដោយ​ក្តី​សន្តោស ពិសេស​ឱ្យទាន​ដល់​អ្នក​ទ័លក្រ​ដែល​កំពុង​ស្រេកឃ្លាន ផល​នៃ​ទាន​នោះ​នឹង​បាន​ច្រើន​ឥត​គណនា ​។
ខាងក្រោម​នេះ​ជា​សប្បុរិសទាន​៨​យ៉ាង​ដែល​ជា​គតិ​នៃ​ការ​ធ្វើ​ទាន​គឺៈ

១-​សុ​ចី ទេ​តិ ឱ្យទាន​វត្ថុ​ដ៏​ស្អាត

២-​ប​ណី​តំ ទេ​តិ ឱ្យ​វត្ថុ​ដ៏​ឧត្តម​ថ្លៃថ្លា

៣-​កាលេ​ន ទេ​តិ ឱ្យទាន​តាម​កាលសម័យ

៤-​ក​ប្បិ​យំ ទេ​តិ ឱ្យ​វត្ថុ​ជា​របស់​សមគួរ

៥-​វិ​ចេ​យ្យ ទេ​តិ ពិចារណា​ហើយ​ទើប​ឱ្យ

៦-​អភិ​ណ្ហំ ទេ​តិ ឱ្យទាន​រឿយ​ៗ ញឹក​ៗ ញយ​ៗ

៧-​ទ​ទំ ចិ​ត្តំ ប​សា​ទេ​តិ តាំងចិត្ត​ឱ្យ​ជ្រះថ្លា​ពេល​កំពុង​ធ្វើ​ទាន

៨-​ទ​ត្វា អត្ត​មនោ ហោ​តិ លុះ​ឱ្យទាន​រួច​ហើយ​មានចិត្ត​ត្រេកអរ ។

សប្បុរស​ធ្វើ​ទាន​ខ្លះ ពេល​ធ្វើ​រួច​ហើយ​ដល់​អស់ទ្រព្យ​ច្រើន​ពេក​ទៅ​ក៏​នឹក​ស្តាយក្រោយ គឺ​ស្តាយទ្រព្យ​ដែល​អស់​ទៅ​នោះ​។ ការ​ធ្វើ​ទាន​ដោយ​ចិត្ត​ជាប់ជំពាក់​បែប​នេះ​នាំ​ឱ្យ​សៅហ្មង​ដល់​ផល​នៃ​ទាន មិនសូវ​បាន​ទទួល​បុណ្យ​កុសល​ប៉ុន្មាន​ទេ ទោះជា​ទាន​នោះ​ចំណាយ​ក្នុង​កម្រិត​ណា​ក៏​ដោយ​ ។

ប៉ុន្តែ​បើ​បុគ្គល​ធ្វើ​ទាន​រួច​ហើយ ត្រេកអរ​ចំពោះ​ទ្រព្យ​ដែល​ខ្លួន​បាន​បរិច្ចាគ​ទៅ​នោះ ទាន​របស់​អ្នក​នឹង​រឹតតែ​ប្រសើរ​ឡើង ។