ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនទូរស័ព្ទ​ធំ​ៗ​កំពុង​រួម​គ្នា​ប្រឆាំង​នឹង​ការ​ញៀន​ប្រើ​ស្មា​ត​ហ្វូ​ន

5 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​ធំ​ៗ​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​ទូរស័ព្ទ​ដៃ​កាន់តែ​តិច ក្នុង​នោះ​រួម​មាន​Apple និង​Google ដែល​បាន​ចេញ​ឧបករណ៍​ប្រឆាំង​នឹង​ការ​ពឹងផ្អែក​លើ​ស្មា​ត​ហ្វូ​ន​លើសលប់​តាម iOS 12 និង Android P របស់​ពួក​គេ…

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​ធំ​ៗ​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​ទូរស័ព្ទ​ដៃ​កាន់តែ​តិច ក្នុង​នោះ​រួម​មាន​Apple និង​Google ដែល​បាន​ចេញ​ឧបករណ៍​ប្រឆាំង​នឹង​ការ​ពឹងផ្អែក​លើ​ស្មា​ត​ហ្វូ​ន​លើសលប់​តាម iOS 12 និង Android P របស់​ពួក​គេ ។

លើស​ពី​នេះ Facebook ក៏​បាន​បញ្ជាក់​ថា​ពួក​គេ​កំពុង​តែ​ធ្វើការ​លើ​បច្ចេកវិទ្យា​មួយ ដែល​អនុញ្ញាត​​ឲ្យ​អ្នក​ប្រើប្រាស់​មើល​ដឹង​ថា ពួក​គេ​ចំណាយពេល​ប៉ុន្មាន​លើ​កម្មវិធី​របស់​ខ្លួន ហើយ Instagram ក៏​កំពុង​តែ​ដើរ​តាម​ផ្លូវ​នេះ​ដែរ ។

កម្មវិធី​មួយ​សម្រាប់​គ្រប់គ្រង​ពេលវេលា​ដែល​អ្នក​ប្រើ​លើ​ស្មា​ត​ហ្វូ​ន ត្រូវ​បាន​គេ​បង្កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា​ប្រៀប​ដូច​ជា​រួម​គ្នា​គិត​ថា វា​មិនល្អ​ទេ​សម្រាប់​ការ​ប្រើ​ពេលវេលា​លើ​ទូរស័ព្ទ​លើសលប់​ពេក ។ ផ្នែក​មួយ​នៃ​បញ្ហា​នេះ គឺ​ពួក​យើង​មិនដឹង​ច្បាស់លាស់​ពី​ការ​ដែល​ស្មា​ត​ហ្វូ​ន​អាច​ផ្លាស់​ប្តូរ​ទម្លាប់ និង​ខួរក្បាល​របស់​អ្នក​ប្រើប្រាស់ ។

iPhone ដំបូង​បាន​ចេញ​លក់​នៅ​ឆ្នាំ​២០០៧ ហើយ​កម្មវិធី​ផ្សេង​ៗ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងអំឡុងពេល​នោះ​ដែរ ដែល​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ក្នុង​ការ​សិក្សា​រយៈពេល​វែង ។ មាន​ភស្តុ​ង​តាង​មួយ​ចំនួន​បង្ហាញ​ពី​ភាព​ញៀន​នឹង​បណ្តាញ​សង្គម​, ការ​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត និង​ការ​លេង​ហ្គេ​ម​លើ​ទូរស័ព្ទ​ដៃ ។ ឧទាហរណ៍​ខួរក្បាល​ចាត់​ទុក​ការ​ទទួល​បាន Notifications ដូច​ជា​ការ​ទទួល​បាន​រង្វាន់ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ឧស្សាហ៍​ចុច​មើល​ទូរស័ព្ទ​ដោយ​មិនដឹង​ខ្លួន ។

ជា​លទ្ធផល ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ត្រូវ​បាន​កាត់​បន្ថយ ប៉ុន្តែ​ការ​ចំណាយពេល​ច្រើន​ពេក​នៅ​លើ​ទូរស័ព្ទ អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត​។ ពន្លឺ Blue Light ដែល​បាន​បញ្ចេញ​ដោយ​ទូរស័ព្ទ​ដៃ គឺ​ប៉ះពាល់​ដល់​ទម្លាប់​គេង​របស់​អ្នក​ប្រើប្រាស់ និង​បង្កើន​ហានិភ័យ​ដល់​សុខភាព​ទៀត​ផង ។

កាលពីដើម​ឆ្នាំ​នេះ ការ​សិក្សា​មួយ​បាន​ស្ទង់​មតិ​សិស្ស​ចំនួន​១០០​នាក់​នៅ​សហរដ្ឋអាមេរិក ដែល​បាន​ប្រទះ​ឃើញ​ថា អ្នក​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ច្រើន​ជាងគេ​ជួប​ប្រទះ​នឹង​ការ​ផ្តាច់ខ្លួន​ពី​សង្គម​, មាន​អារម្មណ៍​ឯកា​, ជំងឺ​បាក់ទឹកចិត្ត និង​ថប់​អារម្មណ៍ ជាដើម ។ អ្នក​ស្រាវជ្រាវ​ក៏​មើលឃើញ​ពី​ទំនាក់ទំនង​រវាង​ភាព​ញៀន​ស្មា​ត​ហ្វូ​ន ទៅ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ