ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គេច​ពី​ម៉ូតូ​ទៅ​ក្រឡាប់​ដេក​លើ​ចិញ្ចើម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ពីរ​តោន​កន្លះ​មួយ​គ្រឿង បើក​បោះពួយ​យ៉ាង​លឿន​បាន​បើក​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​នៅ​ខាង​មុខ​រថយន្ត បម្រុង​បត់​ត្រឡប់​ក្រោយ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​តែ​ម្នាក់ឯង​រង​របួស​តៃកុង​រថយន្ត​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ពីរ​តោន​កន្លះ​មួយ​គ្រឿង បើក​បោះពួយ​យ៉ាង​លឿន​បាន​បើក​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​នៅ​ខាង​មុខ​រថយន្ត បម្រុង​បត់​ត្រឡប់​ក្រោយ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​តែ​ម្នាក់ឯង​រង​របួស​តៃកុង​រថយន្ត​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងជើង​ច្រកចូល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ខាងលើ​ក៏​បាន​បន្ថយល្បឿន​បម្រុង​បត់​ត្រឡប់​ក្រោយ​វិញ  ។ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​លឿង​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5362 ជា​ប្រភេទ​រថយន្ត​កូរ៉េ​ពីរ​តោន​កន្លះ ដឹក​ទំនិញ​ចាប់ហួយ​បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រូ​ពីរ​នាក់​រួម​ដំណើរ​ជាមួយ​បាន​បើក​ស្រប​ទិស​គ្នា​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​វាក់​អើ និង​ម៉ូតូ​ខាងលើ ។

ភ្លាម​ៗ​នោះ​រថយន្ត​កូរ៉េ​ក៏​បាន​បួង​ចង្កូត​ទៅ​ខាងស្តាំ​គេច​ចេញពី​ម៉ូតូ​ទើប​បណ្ដាល​ឲ្យ​រថយន្ត​ចាក់ ក្រឡាប់​ផ្ងារជើង​តែឯង​រង​ការ​ខូចខាត និង​បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ម្នាក់​រង​បួស​ស្រាល ដោយឡែក​ម៉ូតូ​ដែល​បើក​បត់​ត្រឡប់​ក្រោយ​ខាងលើ​បាន​ជិះ​បន្តដំណើរ​ទៅ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ឃើញ​ថា រថយន្ត​កូរ៉េ​ខាងលើ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​មិន​មាន​បង្ក​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​អ្វី​នោះ សមត្ថកិច្ច​ក៏​បាន​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​ស្ទូច​យក​ចេញពី​កន្លែង​កើតហេតុ​យក​ទៅ​ជួសជុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ