មិន​នឹក​ស្មានថា Mbappe មាន​អ្នកគាំទ្រ​ខ្លាំង​ដល់​ថ្នាក់​នេះ​ក្នុង​ការ​ជំនួស​តំណែង Ronaldo


តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា តាម​ការ​បោះ​ឆ្នោត​លើ​អ៊ី​ន​ធើ​ណេ​ត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​សញ្ជាតិ​បារាំង Kylian Mbappe ក្លាយទៅជា​កីឡាករ​ដែល​អ្នកគាំទ្រ Real Madrid ភាគច្រើន​ចង់​ឲ្យ​ជំនួស​កន្លែង​របស់ Ronaldo ។

នៅ​ពេល​នេះ Ronaldo មិនមែន​ជា​កីឡាករ​របស់​ក្លិប​អធិរាជ​ស​ដូច​មុន​ទេ ការ​បាត់បង់​រូបគេ​ពី​ក្រុម​បាន​ធ្វើ​ឲ្យ Real Madrid ចន្លោះ​ប្រហោង​ធំ​នៅ​ក្នុង​តំបន់​ខ្សែប្រយុទ្ធ ។ ដូចនេះ​កីឡាករ​ដែល​អ្នកគាំទ្រ​ភាគច្រើន​ចង់​ឲ្យ​មក​ជំនួស​គឺជា​តារា​ឆ្នើម​វ័យក្មេង Mbappe របស់​ក្លិប​អ្នកមាន​បារាំង PSG ។

តាម​ការ​បោះ​ឆ្នោត​ស្ទង់​សម្លេង​បាន​បង្ហាញ​ថា Mbappe ទទួល​បាន​សម្លេង​ដល់​ទៅ​៥៤% ខណៈ​ដែល Eden Hazard បាន​១៥% ។ ទី​បី​គឺជា​កីឡាករ​ប្រេ​ស៊ី​ល Neymar Jr. (១៤%) និង Kane ជាប់​នៅ​លំដាប់​ទី​បួន​ដែល​បាន​១០% ។ ចំពោះ​៦%​ទៀត​ជ្រើស​យក​ជម្រើស​មិនដឹង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ