ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់ខឹងរត់ទៅលោតទឹក ប្រុសថ្លៃ​រត់​ទៅបីត្រកង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្សារ​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ឈ្លោះប្រកែក​គ្នា​លើ​ម៉ូតូ​ រហូត​ឈប់​ម៉ូតូ​ហើយ​បន្ត​ឈ្លោះ​គ្នា​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ជិត​កន្លះ​ម៉ោង​នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត ​ធ្វើ​ឲ្យ​ខាង​ស្រីរ​ត់ទៅ​លោតទឹក​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​លើ​ស្ពាន​ជ្រោយចង្វា​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជធានី​ភ្នំពេញ ៖ សង្សារ​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ឈ្លោះប្រកែក​គ្នា​លើ​ម៉ូតូ​ រហូត​ឈប់​ម៉ូតូ​ហើយ​បន្ត​ឈ្លោះ​គ្នា​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ជិត​កន្លះ​ម៉ោង​នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត ​ធ្វើ​ឲ្យ​ខាង​ស្រីរ​ត់ទៅ​លោតទឹក​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​លើ​ស្ពាន​ជ្រោយចង្វា​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ។

សាក្សី​ដែល​ឃើញ​​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ត្រូវជា​សង្សារ​នឹង​គ្នា​​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស​វី ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល ១O-៥៤០២ បើកបរ​មក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មិនដឹង​ថា​ចេញ​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ ក្នុង​ស្ថានភាព​ស្រវឹង​បាន​ឈ្លោះ​គ្នា​តាម​ផ្លូវ​រហូត​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​បាន​ឈប់​ម៉ូតូ​ហើយ​ឈ្លោះប្រកែក​គ្នា​ទៀត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឈប់​រថយន្ត និង​ម៉ូតូ​ចោមរោម​មើល​ជិត​កន្លះ​ម៉ោង​ហើយ​នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត ធ្វើ​ឲ្យ​ស្ត្រី​ជា​សង្សារ​ខឹង​ចិត្ត​ពេក​បានរ​ត់ទៅ​បម្រុង​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បុរស​ជា​សង្សារ​រត់​ទៅ​តាម​ចាប់​បីត្រកង​ដាក់​លើ​ម៉ូតូ​រួច​ជិះ​ឌុ​ប​គ្នា​ចេញ​ទៅ​បាត់ ។

ចំពោះ​ករណី​ខាងលើ​នេះ​មិនដឹង​ថា​គូសង្សារ​មួយគូ​នេះ​ឈ្លោះប្រកែក​គ្នា​រឿង​អី​្វ​ឱ្យ​ពិតប្រាកដ​នោះ​ទេ សង្ស័យ​កើត​ចេញពី​ភ្លើង​ប្រចណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ