ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់​ត្រូវ​ជនជាតិ​ចិន​… យ៉ាង​ធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​សេរី​ទំនើប​បត់​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​នារី​រូប​នោះ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​សេរី​ទំនើប​បត់​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​នារី​រូប​នោះ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ​1O- 0027 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​សេរី​ទំនើប ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​2AQ- 6692 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បត់​ឆ្វេង​ឆ្លង​ចូល​ក្នុង​មជ្ឈមណ្ឌល​ខាងលើ​ក៏​ជ្រុល​ទៅ​បុក និង​ម៉ូតូ​ស្កុប​ពី​ដែល​ជិះ​ដោយ​នារី​វ័យក្មេង​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាត​ទៅ​លើ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង និង​ធ្វើ​ឲ្យ​មនុស្ស​រង​របួស​មួយ​ចំហៀង​ខ្លួន​ខាងស្តាំ ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ ។

ដោយឡែក​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ខ្ទេច​កាង​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ហើយ​ភ្លាម​ៗ​នោះ​ដែរ បុរស​ជនជាតិ​ចិន​ដែល​ជា​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ