ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ទៅ Juventus គឺ​មួយ​ផ្នែក​ដោយសារ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo នៅ​ក្លិប​បិសាច​ក្រហម Ryan Giggs ជឿ​ថា Ronaldo…

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង Ronaldo នៅ​ក្លិប​បិសាច​ក្រហម Ryan Giggs ជឿ​ថា Ronaldo ទៅ​ចាក​ចេញពី​ក្លិប​អធិរាជ​ស Real Madrid ទៅ​កាន់​ក្លិប​សេះបង្កង់​គឺ​មួយ​ផ្នែក​ដោយសារ​តែ Messi ។

នៅ​ពេល​ថ្មី​ៗ​នេះ Ronaldo បាន​ចាក​ចេញពី​ក្លិប​អធិរាជ​ស​ហើយ​ទៅ​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយនឹង Juventus ក្រោយ Real Madrid ព្រម​ទទួល​ថ្លៃ​១១៧​លាន​ដុល្លារ ។

Giggs ជឿ​ថា ការ​ចាកចេញ​ទៅ​កាន់​ក្លិប​អ៊ី​តា​លី Juventus គឺ​មក​ពី Ronaldo ចង់​បង្ហាញ Messi ថា​ខ្លួន​បាន​ដើរទៅ​លេង​ច្រើន​ក្លិប​នៅ​ប្រទេស​ផ្សេង​ៗ​គ្នា ។

Giggs និយាយ​នៅ​ក្នុង​កម្មវិធី ITV World Cup Highlight ថា «​នេះ​មក​ពី​ចង់​បានការ​សរសេរ​ក្នុង CV ថា បាន​ទៅ​លេង​ឲ្យ Real Madrid, Manchester United និង Juventus ។ គេ (Ronaldo) ពិតជា​ចង់​ឈ្នះ Messi ណាស់ ។ គេ​នឹង​និយាយ​ថា គេ​លេង​បាន​ជោគជ័យ​នៅ​អង់គ្លេស នៅ​អេ​ស្ប៉ា​ញ នៅ​ព័រ​ទុ​យ​ហ្កា​ល់ ហើយនឹង​បន្ត​ទៀត​នៅ​អ៊ី​តា​លី​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ការ​ចាកចេញ​របស់ Ronaldo ក្លិប​អធិរាជ​ស​កំពុង​មាន​ចន្លោះ​ប្រហោង​ធំ​ក្នុង​ខ្សែប្រយុទ្ធ ។ តាម​ពាក្យ​ច​ចាម​អារាម​បាន​ឲ្យ​ដឹង​ថា Kylian Mbappe នៅ​ក្លិប​អ្នកមាន​បារាំង PSG អាច​នឹង​ជា​អ្នក​ជំនួស​ដ៏​សាក​សម​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ