ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះទៅដឹង​ពី​ស្ថានភាព​ក្មេងទាំង១២និងគ្រូបង្វឹក​ម្នាក់មកទល់ថ្ងៃនេះ​​​ ម៉េច​​ទៅ​​ហើយ?

5 ឆ្នាំ មុន

តាម​ប្រភពពី​ Bangkok Post បាន​ឱ្យ​​ដឹង​ថា ក្រសួង​សុខភាព​សាធារណៈ​ថៃ​បាន​ប្រកាស ​កាលពី​ថ្ងៃ​ពុធ​ថា ក្មេង​ៗ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​ម្នាក់ ដែល​ទើបតែ​យក​ចេញពី​រូងភ្នំ Tham Luang…

តាម​ប្រភពពី​ Bangkok Post បាន​ឱ្យ​​ដឹង​ថា ក្រសួង​សុខភាព​សាធារណៈ​ថៃ​បាន​ប្រកាស ​កាលពី​ថ្ងៃ​ពុធ​ថា ក្មេង​ៗ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​ម្នាក់ ដែល​ទើបតែ​យក​ចេញពី​រូងភ្នំ Tham Luang កំពុង​ស្ថិត​នៅ​ក្នុង​សភាព​ល្អ​ប្រសើរ ជាមួយនឹង​ការ​ព្យាបាល​សម្រាប់​បញ្ហា​សួត ​។

លោក​វេជ្ជបណ្ឌិត Thongchai Lertwilairatanapong ដែល​ជា​មក​ពី​ក្រសួង​បាន​មាន​ប្រសាសន៍​ថា ក្មេង​ៗ៤​នាក់ (​អាយុ​១៤-១៦​ឆ្នាំ​) ដែល​យក​ចេញ​មក​មុនគេ​ មក​កាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃអាទិត្យ អាច​ទទួល​ទាន​អាហារ​បានជា​ធម្មតា ហើយ​គ្មាន​អាកា​រៈ​ក្តៅខ្លួន​ទេ​ ។ អ្នក​ដែល​មានការ​បង្ក​រោគ​ទៅ​លើ​សួត ពេល​នេះ​បាន​ធូរស្បើយ​ច្រើន​​ហើយ ដោយ​ពួក​គេ​អាច​ដើរទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​ ។

ក្មេង​ៗ៤​​នាក់​ទៀត (​អាយ​១២-១៤​ឆ្នាំ​) ដែល​យក​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទ ក៏​មាន​អាកា​រៈ​ធូរស្បើយ​ច្រើន​ដែរ ហើយ​គ្មាន​នរណា​ម្នាក់ ​មានការ​បង្ក​រោគ​ទៅ​លើ​សួត​នោះ​ទេ​ ។ គ្រាប់​ឈាមស​របស់​ពួក​គេ​ឡើង​ខ្ពស់
(​បង្ហាញ​ថា ​មានការ​ឆ្លើយ​តប​ទៅ​នឹង​មេរោគ​) ដែល​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ទប់​ការពារ​។ ពួក​គេ​ត្រូវ​ញ៉ាំ​អាហារ​ទន់​ៗ​ពេល​ព្រឹក និង​អាហារ​ធម្មតា​ពេល​ល្ងាច ​។

គ្រួសារ​របស់​ក្មេង​ទាំង​​២​ក្រុម ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​លេង​សួរសុខទុក្ខ ប៉ុន្តែ​តម្រូវ​ឲ្យ​ពាក់​សម្លៀក​បំពាក់​ការពារ និងនៅ​ឆ្ងាយ​ពី​ក្មេង​ៗ​ចម្ងាយ​យ៉ាង​ហោច​២​ម៉ែត្រ ដើម្បី​ការពារ​ការ​ចម្លង​មេរោគ​ ។
សម្រាប់​​ក្មេង​ៗ​ក្រុម​ទី​បី​វិញ  (​អាយុ​១១-២៥​ឆ្នាំ​) ដែល​យក​មក​មន្ទីរពេទ្យ​នៅ​ថ្ងៃ​អង្គារ មិន​មាន​សភាព​ត្រជាក់​ខ្លួនប្រាណ​ខុសធម្មតា​នោះ​ទេ​ ។ សញ្ញា​ជីវិត​ដូច​ជា​សម្ពាធ​ឈាម គឺ​សុទ្ធតែ​ធម្មតា​។

មាន​តែ​ម្នាក់​ក្នុង​ចំណោម​នោះ​ប៉ុណ្ណោះ ដែល​មានការ​បង្ក​រោគ​លើ​សួត​តិចតួច​។ ពួក​គេ​ទាំងអស់ បាន​ទទួល​នូវ​ការ​ព្យួរសេរ៉ូម ចាក់​វ៉ាក់សាំង ប្រើ​ថ្នាំ​ផ្សះ និងវីតាមីន​។ ការ​ធ្វើតេស្ត​ទៅ​លើ​គំហើញ (​ភ្នែក​) សារធាតុចិញ្ចឹម និង​ផ្លូវចិត្ត នឹង​ត្រូវធ្វើ​ឡើង ​នា​ពេល​បន្ទាប់ ។

អត្ថបទសរសេរ ដោយ