ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​សាច់ញាតិ​ថា​មិន​ស្រួលខ្លួន ក្រោយមក​បែរជា​ចង.ក​សម្លា.ប់​ខ្លួន​ទៅ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ចាក​ចេញពី​ស្រុក​កំណើត​ពី​ខ​ត្ត​ព្រៃវែង មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ទើបតែ​បាន​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ ហើយ​មិនដឹង​ថា​មាន​វិបត្តិ​អ្វី​ចាក់ស្រេះ​ក្នុង​ខ្លួន​រហូត​ដោះស្រាយ មិន​ចេញ​នោះ​ឡើយ​។ ទើប​គិត​ខ្លី​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង ដោយ​សាច់ញាតិ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ចាក​ចេញពី​ស្រុក​កំណើត​ពី​ខ​ត្ត​ព្រៃវែង មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ទើបតែ​បាន​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ ហើយ​មិនដឹង​ថា​មាន​វិបត្តិ​អ្វី​ចាក់ស្រេះ​ក្នុង​ខ្លួន​រហូត​ដោះស្រាយ មិន​ចេញ​នោះ​ឡើយ​។ ទើប​គិត​ខ្លី​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង ដោយ​សាច់ញាតិ និង​មិត្តភក្ដិ​រួមការ​ងារ​គ្មាន​នរណា​ម្នាក់​បានដឹង និង​ជួយ​ទាន់​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​លើ​ឡៅតឿ ផ្ទះល្វែង​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​រូប​នេះ​ឈ្មោះ ពៅ ពីង អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ក្រុមហ៊ុន​ចិន ស្នាក់​នៅ​ក្នុង​ការដ្ឋាន សំណង់ ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រសាំង​ទង ឃុំ​អង្គ​រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ យុវជន​រង​គ្រោះ​បាន​យក​ក្រមា ចងក​ជាប់​ទៅ​នឹង​បង្កាន់ដៃ​ជណ្ដើរ​ឡៅតឿ​ក្នុងផ្ទះ​ល្វែង ហើយ​ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​។

ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បានដឹង​ថា យុវជន​រូប​នេះ​មាន​វិបត្តិ​ផ្លូវចិត្ត​អ្វី​ដោះស្រាយ​មិន​ចេញ ទើប​ដល់​ថ្នាក់​លែង​ចង់​រស់ ហើយ​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​បែប​នេះ​ទេ​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​វេលា​ព្រឹក​យុវជន​រូប​នេះ​បាន​ធ្វើ​ការងារ​ជា​ធម្មតា​រហូត​ដល់​ម៉ោង​សម្រាក​ហូប​បាយ​ថ្ងៃត្រង់​រួច​យុវជន​នេះ​បាន​ប្រាប់​ថា​សាច់ញាតិ​ថា «​ខ្ញុំ​មិន​ស្រួលខ្លួន​សោះ ជួយ​កោសខ្យល់​ឲ្យ​ខ្ញុំ​ផង​»​។ បន្ទាប់​មក​ក៏​បាន​សុំ​ច្បាប់​ឈប់​សម្រាក​ពី​ការងារ​មួយ​ល្ងាច ប៉ុន្តែ​ខណៈនោះ​ពុំ​មាន​នរណា​ម្នាក់​អើពើ និង​ការ​ពឹងពាក់​ឲ្យ​ជួយ​កោសខ្យល់​នោះ​ឡើយ​។ ក្រោយមក​សាច់ញាតិ និង​មិត្តភក្ដិ​រួមការ​ងារ​បាន​នាំ​គ្នា ចូល​ទៅ​ធ្វើ​ការងារ​អត់​ទៅ​ហើយ​នៅ​សល់​តែ​យុវជន​នេះ​ម្នាក់ឯង​រួច​ក៏​យក​ក្រមា​ទៅ​ចងក​សម្លាប់​ខ្លួន​តែ​ម្ដង​។

​ប្រភព​ខាងលើ​បាន​បន្ត​ថា លុះ​ក្រោយ​ពេល​កើតហេតុ អ្នក​ស្នាក់​នៅ​ជិត​នោះ​ចុះ​ពី​ជាន់​លើ តាម​ជណ្ដើរ​នោះ ក៏​បាន​ប្រទះ​ឃើញ​យុវជន​នេះ​ចងក​ស្លាប់​បាត់​ទៅ​ហើយ ទើប​ស្រែក​ឆោ​រ​ឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​រួច​ដឹង​ថា ពិតជា​ចងក​សម្លាប់​ខ្លួន​មែន ទើប​ក្រុម​គ្រួសារ​នាំ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ