ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​បង​ប៉េ​អឹ​ម​ខន្តី​បាន កុំ​អី​រឿង​ធំ​ហើយ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ខណៈ​កំពុង​ឈប់​ម៉ូតូ​ឈប់​រង់ចាំ​ឆ្លងផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ដល់​ជ្រុល​ទៅ​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ម៉ូតូ​គាត់​បែក​ស្ដុ​ប​ក្រោយ​រង​ការ​ខូចខាត​បន្តិចបន្តួច​។ ពេល​នោះ​គាត់​មិន​ទាន់​បាន​ទាមទារ​សំណង​ផង ស្រាប់តែ​ជន​ម្នាក់​នោះ ស្រែក​ជេរ​ប្រមាថ​ព្រមទាំង​ដក​កូនសោ​ម៉ូតូ​ចាក់ បណ្ដាល​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ រូប​នោះ​រង​របួស​លើ​ផ្ទៃ​មុខជា​ច្រើន​កន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ខណៈ​កំពុង​ឈប់​ម៉ូតូ​ឈប់​រង់ចាំ​ឆ្លងផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ដល់​ជ្រុល​ទៅ​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ម៉ូតូ​គាត់​បែក​ស្ដុ​ប​ក្រោយ​រង​ការ​ខូចខាត​បន្តិចបន្តួច​។ ពេល​នោះ​គាត់​មិន​ទាន់​បាន​ទាមទារ​សំណង​ផង ស្រាប់តែ​ជន​ម្នាក់​នោះ ស្រែក​ជេរ​ប្រមាថ​ព្រមទាំង​ដក​កូនសោ​ម៉ូតូ​ចាក់ បណ្ដាល​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ រូប​នោះ​រង​របួស​លើ​ផ្ទៃ​មុខជា​ច្រើន​កន្លែង​។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១ និង​៣៥​នាទី រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ជិត​ផ្សារ​សា​រឿ​ន​យ៉ា​ន្នី តាម​បណ្ដោយ​ផ្លូវ លេខ​២១៧ ហៅ​ផ្លូវ​ចម្ការ​ដូង ស្ថិត​នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បុរស​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ អៀ​ច ចាន់​រឹទ្ធ អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានមុខរ​បរជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ គាត់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AC-4985​។ ចំណែក​បុរស​ដៃដល់​ឈ្មោះ ឈិ​ន វិ​រៈ អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ​។

ជន​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HB-3722​។ បុរស​រង​គ្រោះ​បាន​និយាយ​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​ហើយ​ឈប់​ម៉ូតូ​រង់ចាំ​ឆ្លងផ្លូវ​។ ខណៈនោះ​ស្រាប់តែ ជន​បង្ក ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​ពីក្រោយ​ទាំង​កំរោល ប៉ុន្តែ​បណ្ដាល​ឲ្យ​ម៉ូតូ​របស់​គាត់​រង​ការ ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ពេល​នោះ​គាត់​មិន​ទាន់​បាន​ទារ​សំណង​ផង ស្រាប់តែ​ជន​ដៃដល់​ស្រែក​ជេរ និង​ទាញ​កូន​ម៉ូតូ​ចាក់​រូប​គាត់​បណ្ដាល​ឲ្យ​រង​របួស​លើ​ផ្ទៃមុខ​យ៉ាងដំណំ​តែ​ម្ដង​។

បន្ទាប់​មក​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​គាត់​ចាប់​ទាញ​ម៉ូតូ​ជាប់ ហើយ​ពេល​នោះ​បើ​គាត់​ចិត្ត​ស្រាល និង​អត់ធ្មត់​មិន​បាន​វិញ​នោះ ជន​ដៃដល់​រូប​នេះ​នឹង​ស្លាប់ ព្រោះ​គាត់​មាន​កាំភ្លើងខ្លី​ជាប់​ខ្លួន​ស្រាប់​ផង​។ ប៉ុន្តែ​គាត់​មិន​អាច​ធ្វើ​អ្វី​ដែល​ខុសច្បាប់​ឡើយ ហើយ​មិន​បាន​តបត​ជាមួយ​ជន​ដៃដល់​រូប​នេះ​ទេ​។ ក្រោយ​ពី​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​ខាងលើ ហើយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ រួច​ធ្វើការ​ឃាត់​ជន​បង្ក​នាំ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល រដ្ឋបាល​ជើងឯក ព្រមទាំង​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ ដើម្បី​ចាត់ការ​ជន​ដៃដល់​តាម​ច្បាប់​ផង​ដែរ​៕


https://youtu.be/cuoSGs2e4-U

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ