ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រុះរើ​ខ្យូ​ស​សង់​រំលោ.ភ​ចូល​ក្នុង​ចំណី​ព្រែក

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​កា​រ​ងារ​ស្រុក​ព្រៃ​នប់​ដឹកនាំ​ដោយ​លោក​សេក ដា​រ៉ា​វុ​ធ អភិបាលរង​ស្រុក បាន​ចុះ​ហាមឃាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​កា​រ​ងារ​ស្រុក​ព្រៃ​នប់​ដឹកនាំ​ដោយ​លោក​សេក ដា​រ៉ា​វុ​ធ អភិបាលរង​ស្រុក បាន​ចុះ​ហាមឃាត់ និង​អោយ​រុះរើ​សំណង់​ខ្យូ​ស​សង់​ថ្មី ដែល​សង់​នៅ​មាត់​ព្រែក​ក្បែរ​គល់​ស្ពាន​កំពង់​ស្មាច់ ដែល​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា សង់​រំលោភ​ចូល​ក្នុង​ចំណី​ព្រែក ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រៃកោងកាង ព្រៃ​លិច​ទឹក ដែល​ជា​ធនធានធម្មជាតិ​មាន​ស្រាប់​ស្រស់បំព្រង​ដុះ​នៅ​ក្នុង​តំបន់​នោះ ។

លោក​សេក ដា​រ៉ា​វុ​ធ អភិបាលរង​ស្រុក បានអោយ​ដឹង​ទៀត​ថា សំណង់​ខ្យូ​ស​សង់​ថ្មី​នេះ​មាន​ចំនួន​៣​ខ្យូ​ស សង់​ពី​ឈើ​ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ ខ្យូ​ស​នីមួយ​ៗ​មាន​ទំហំ​៣,២​ម៉ែត្រ​គុណ​នឹង​៤,៥​ម៉ែត្រ ហើយ​បន្ទាប់​ពី​ពិនិត្យ​ជាក់ស្តែង តម្រូវ​អោយ​រុះរើ​តែ​ម្តង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ