ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​ប្រញាប់​ទៅ​ណា​ទេ បានជា​ដល់​ថ្នាក់​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​មក​ដល់​ផ្លូវ​កោង​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ស្រាប់តែ​បែក​កង់​រេ​ចង្កូត​ទៅ​បុក​ឃឿ​ន និង​បង្គោល​ភ្លើង​បណ្តាល​អោយ​វៀច និង​ខូចខាត​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ត្រើយ​ខាងកើត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​មក​ដល់​ផ្លូវ​កោង​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ស្រាប់តែ​បែក​កង់​រេ​ចង្កូត​ទៅ​បុក​ឃឿ​ន និង​បង្គោល​ភ្លើង​បណ្តាល​អោយ​វៀច និង​ខូចខាត​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ត្រើយ​ខាងកើត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​បង្ក​មួយ​គ្រឿង​មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ ភ្នំពេញ 2AU-2423 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ​បានជា​បើក​មក​ដល់​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ហើយ​អត់​បាន​បន្ថយល្បឿន​ចៃដន្យ​ក៏​ធ្វើ​អោយ​បែក​កង់​មុខ​បែក​ខាងឆ្វេង​រួច​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឃឿ​ន​សួនច្បារ​ហើយ​ជ្រុល​ឡើង​លើ​សួនច្បារ​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​អោយ​បាក់ និង​វៀច​អស់​មួយ​បង្គោល រីឯ​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​បើក​ទៅ​មុខ​លែង​រួច​សំណាងល្អ​ហើយ​បាន​បង្គោល​ភ្លើង​ទប់​ជាប់​កុំ​អី​មិនដឹង​ថា​ជា​មាន​អ្នក​ធ្វើ​ដំណើរ​ម៉ូតូ​តាម​នោះ​រង​របួស​ប៉ុន្មាន​នាក់​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ