ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​ជាប់​ឈ្មោះ​ខាង​ប្រហារជីវិត​អ្នកទោស​ព្យួរ.​ក​ច្រើន​ជាងគេ

5 ឆ្នាំ មុន

អ៊ី​រ៉​ង់​ជា​ប្រទេស​ដែល​មានទោស​ប្រហារជីវិត​ដោយ​ព្យួរ​ក​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​នៅ​ក្នុង មួយ​ឆ្នាំ​ៗ ប៉ុន្តែ​ការ​ប្រហារជីវិត​ជា​ក្រុម​បាន​កើត​មាន យូរ​ៗ​ម្ដង និង​កំពុង​ទទួល​ការ​រិះគន់​ពី​អង្គការសិទ្ធិមនុស្ស ។ ជាក់ស្តែង​សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​អ្នកទោស​ជនជាតិ​អ៊ីរ៉ង់​ចំនួន​៨​នាក់​ជា​សមាជិក​របស់​ក្រុម​IS ក្នុង​និកាយ​«​ស៊ូ​នី​»​ត្រូវ​អាជ្ញាធរ​អ៊ីរ៉​ង់​ប្រហារជីវិត​ពី​បទ​បង្ក​ភេរវកម្ម​លើ​ការ​វាយប្រហារ​លើ​អគារ​រដ្ឋសភា​អ៊ី​រ៉​ង់ និង​ចេតិយ​«Ayatollah…

អ៊ី​រ៉​ង់​ជា​ប្រទេស​ដែល​មានទោស​ប្រហារជីវិត​ដោយ​ព្យួរ​ក​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​នៅ​ក្នុង មួយ​ឆ្នាំ​ៗ ប៉ុន្តែ​ការ​ប្រហារជីវិត​ជា​ក្រុម​បាន​កើត​មាន យូរ​ៗ​ម្ដង និង​កំពុង​ទទួល​ការ​រិះគន់​ពី​អង្គការសិទ្ធិមនុស្ស ។

ជាក់ស្តែង​សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​អ្នកទោស​ជនជាតិ​អ៊ីរ៉ង់​ចំនួន​៨​នាក់​ជា​សមាជិក​របស់​ក្រុម​IS ក្នុង​និកាយ​«​ស៊ូ​នី​»​ត្រូវ​អាជ្ញាធរ​អ៊ីរ៉​ង់​ប្រហារជីវិត​ពី​បទ​បង្ក​ភេរវកម្ម​លើ​ការ​វាយប្រហារ​លើ​អគារ​រដ្ឋសភា​អ៊ី​រ៉​ង់ និង​ចេតិយ​«Ayatollah Ruhollah Khomeini» នៅ​ក្រុង​តេ​ហេ​រ៉​ង់ កាលពី​ថ្ងៃ​ទី​៧ មិថុនា​២០១៧​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​១៧​នាក់ និង​របួស​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​ជនល្មើស​ចំនួន​៥​នាក់ ។

ក្រោយ​ពី​កើតហេតុ​ក្រុម​IS បាន​ចេញ​មុខ​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ គឺជា​លើក​ដំបូង​ដល់​ពេល​បច្ចុប្បន្ន​ដែល​ក្រុម​នេះ​បាន​វាយប្រហារ​លើ​អ៊ី​រ៉​ង់​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ភាគច្រើន​ជា​ជននិកាយ​«​សុ​ី​អា​ហ៍​» ។ ការ​ប្រហារជីវិត​នៅ​អ៊ី​រ៉​ង់​គឺជា​ការ​ព្យួរ​ក ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា និង​ទីតាំង​ប្រហារជីវិត​អ្នកទោស​ទាំង​៨​នាក់​នេះ​ទេ ។

ចំណែក​លោក​Gholam-Hossein Esmaili នាយក​ផ្នែក​យុត្តិធម៌​នៅ​ក្រុង​តេ​ហេ​រ៉​ង់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ប្រហារជីវិត​លើក​នេះ​បាន​កើតឡើង​កាលពី​ជា​ច្រើន​ថ្ងៃមុន ប៉ុន្តែ​អាជ្ញាធរ​ទើប​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ មិថុនា​កន្លង​មក​ក្នុង​ហេតុផល​សន្តិសុខ​ជាតិ​។ មាន​មនុស្ស​ត្រូវ​ចាប់ខ្លួន​ពី​បទ​ជាប់​សង្ស័យ​នឹង​ហេតុការណ៍​នេះ​ជា​ច្រើន​នាក់ ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ