ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ចំហាយ​ឧបាយកល​ថ្មី​នៃប​ដិ​វត្ត​ន៍​ពណ៌​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា​តែ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង ទោះបីជា​បដិវត្តន៍​ពណ៌​ដែល​អា​យ៉ង​បរទេស​ត្រូវ​ចាក់​ការ​ទាន់​ពេលវេលា​យ៉ាងណា​ក្តី​ក៏​ចំហាយ ឧបាយកល​នៃ​បដិវត្តន៍​នៅ​តែ​កំពុង​កើត​មាននៅ​កម្ពុជា​ដដែល​មិន​អាច​រីក​រាល់ដាល​បាន​ទេ ។ ​លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង ទោះបីជា​បដិវត្តន៍​ពណ៌​ដែល​អា​យ៉ង​បរទេស​ត្រូវ​ចាក់​ការ​ទាន់​ពេលវេលា​យ៉ាងណា​ក្តី​ក៏​ចំហាយ ឧបាយកល​នៃ​បដិវត្តន៍​នៅ​តែ​កំពុង​កើត​មាននៅ​កម្ពុជា​ដដែល​មិន​អាច​រីក​រាល់ដាល​បាន​ទេ ។

​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា យ៉ាង​ដូច្នេះ​ថា «​ចំហាយ​ឧបាយកល​នៃ​បដិវត្ត​ន៏​ព៌​ណ​នៅ​មាននៅ​ឡើយ ។ ទោះបី​បដិវត្ត​ន៏​ព៌​ណ​ដែល​ពួក​ឈ្លានពាន​បរទេស និង​អា​យ៉ង​ក្នុងស្រុក​ចង់​យក​មក​សាកល្បង​នៅ​កម្ពុជា​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​យ៉ាងណា​ក៏​ដោយ​ក៏​មហិច្ឆតា​ពួក​គេ​នៅ​តែ​មាន​ដដែល ។ ទោះបី​រូបភាព​ឧបាយកល​ធំ​ៗ​ត្រូវ​បាន​កាត់​បន្ថយ​តែ​នៅ​មាន​ឧបាយកល​ថ្មី​ៗ​ទៀត ដើម្បី​បំផ្លាញ​ការ​បោះ​ឆ្នោត​ដែល​ជិត​ឈាន​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ » ។

លោក​បន្ត​ថា ពួក​បណ្តាញ​ទាំង​ក្រៅ​ស្រុក ទាំង​ក្នុងស្រុក នៅ​បន្តសកម្មភាព​យ៉ាង​មមាញឹក​ក្នុង​ចេតនា​រារាំង និង​បំផ្លាញ​ការ​បោះ​ឆ្នោត ។ ពួក​គេ​ខ្លះ​បាន​ប្រកាស​ថា មិន​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ដែល​គេ​ខ្លាច​ថា មានឈ្មោះ​ដែល​គេ​ហៅ​ថា​ប្រថាប់ត្រា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុ់ជា​ឈ្នះ​ឆ្នោត​ដោយ​ស្របច្បាប់​នោះ​តែ​មហិច្ឆតា​គេ​នៅ​តែ​ចូលរួម​សង្កេតការណ៍​ដដែល​តែ​តាម​រូបភាព​ប្រយោល​គេចវេស​ពី​ការ​ទទួលខុស​ត្រូវជា​ផ្លូវការ​តែ​បែរជា​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​និយម ដោយ​ចាត់តាំង​បណ្តាញ​សង្កេតការណ៍​ក្រៅច្បាប់​ដោយ​ប្រើប្រាស់​ឈ្មោះ​មហាជន​មក​បិទ​បាំង​ពីមុខ​ទៅ​វិញ ។

លោក​គូសបញ្ជាក់​ថា​«​នេះ​បញ្ជាក់​ពី​ឧបាយកល​ថ្មី​ទៀត​របស់​ពួក​បណ្តាញ​ស៊ីឈ្នួល​បរទេស​ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​អាល​នឹង​ចោទ​ថា នៅ​កម្ពុជា​គ្មាន​លទ្ធិ​ប្រជា​ធិ ប​តេ​យ្យ​ដូច​ពួក​គេ​ធ្លាប់​លាប​ព៌​ណ​កន្លង​មក​ស្រាប់ ។ ផ្អែក​លើ​ទឡ្ហី​ករ​ណ៏​ខាងលើ​នេះ​គួរតែ​សមត្ថកិច្ច​តាមដាន និង​គួរ​មាន​វិធាន​ការណ៍​សម​ស្រប កុំ​ឲ្យ​ដង្ហើម​នៃ​បដិវត្ត​ន៏​ពណ៌​របស់​ពួក​ឈ្លានពាន​ងើប​ក្បាល​រួច និង​កុំ​ឲ្យ​ពួក​វា​បង្កើត​អំពើ​អនាធិបតេយ្យ​ក្នុង​សង្គម​កម្ពុជា​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ