ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក​​ហ៊ោកញ្ជ្រៀវ…ពេល​ឃើញ​សមត្ថកិច្ច​នាំ​គ្នា​រត់បាតជើង​.សព្រាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទី​តាំ​ងបាញ់អាប៉ោង​មួយ​កន្លែង​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៦ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទទួល​សង្កែ​១ ត្រូវ​បាន​កំលាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចុះបង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​២​នាក់ ព្រមទាំង​ចាន​អាប៉ោង​។ ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​នៅ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ ទី​តាំ​ងបាញ់អាប៉ោង​មួយ​កន្លែង​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៦ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទទួល​សង្កែ​១ ត្រូវ​បាន​កំលាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចុះបង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​២​នាក់ ព្រមទាំង​ចាន​អាប៉ោង​។ ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ។

តាម​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ចំនួន​២​នាក់​រួម​មាន ១-​ឈ្មោះ ចាន់ តុង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ (​ជា​អ្នកលេង​) ស្នាក់​នៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទទួល​សង្កែ​១ និង​២-​ឈ្មោះ សុខ ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ (​អ្នកលេង​) ស្នាក់​នៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទទួល​សង្កែ​១ ។

ដោយឡែក​មេ​បើក​លេងល្បែង​បាន​រត់គេច​ខ្លួន​បាត់ រីឯ​វត្ថុ​តាង​ដកហូត​មាន ចាន​សំរាប់​បាញ់អាប៉ោង​ចំនួន​១ ផ្តិល​ដែក​សំរាប់​ក្រប​ចំនួន​១ ប្រាក់​ចំនួន​៦​ម៉ឺន​រៀល ។ វង់​អាប៉ោង​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អោយ​ដឹង​ថា បើក​លេង​កណ្តាលវាល ហើយ​ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​ចាក់​ និង​ហ៊ោ​ក​ញ្ជៀ​វ​តែ​ម្តង ។

នៅ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ក្រុម​អ្នក​ញៀន​ល្បែង​បាន​រត់​ប្រ​សេក​ប្រសាច ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​២​នាក់​ប៉ុណ្ណោះ ។ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាងត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ