ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​សាច់​បក្សី​ពី​ប្រទេស​វៀតណាម​កើនឡើង

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ អាជីវកម្ម​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​នាំ​ចេញ​សាច់​បក្សី​ទៅ​កាន់​ទីផ្សារ​បរទេស ។ Mavin Group ជា​ក្រុមហ៊ុន​រួម​រវាង​ប្រទេស​អូស្ត្រាលី​និង​វៀតណាម បាន​បង្កើត​អាជីវកម្ម​នេះ​ដំបូង​គេ​នៅ​ប្រទេស​វៀតណាម​។ Mavin…

ទីក្រុង​ហាណូយ ៖ អាជីវកម្ម​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​នាំ​ចេញ​សាច់​បក្សី​ទៅ​កាន់​ទីផ្សារ​បរទេស ។

Mavin Group ជា​ក្រុមហ៊ុន​រួម​រវាង​ប្រទេស​អូស្ត្រាលី​និង​វៀតណាម បាន​បង្កើត​អាជីវកម្ម​នេះ​ដំបូង​គេ​នៅ​ប្រទេស​វៀតណាម​។ Mavin Group បាន​នាំ​ចេញ​សាច់​ជ្រូក​កក​ទៅ​កាន់​ទីផ្សារ​បរទេស​កាលពី​ខែឧសភា ហើយ​ការ​នាំ​ចេញ​ដំបូង​គេ គឺ​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

Mavin Group និង Sojitz Viet Nam ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ប្រទេស​ជប៉ុន បាន​ប្រកាស​កាលពី​ខែ​មុន​ថា ពួក​គេ​ចង់​នាំ​ចេញ​សាច់​ជ្រូក​កក​ប្រមាណ​២៦​តោន​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ជា​រៀង​រាល់​ខែ ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Koyu & Unitek Co Ltd ស្ថិត​នៅ​ខេត្ត Dong Nai បាន​និយាយ​ថា ពួក​គេ​បាន​នាំ​ចេញ​សាច់​បក្សី និង​ផលិតផល​ពី​សាច់​បក្សី​ទៅ​កាន់​ប្រទេស​ជប៉ុន ប្រមាណ​ជិត​១០០​តោន​ជា​រៀង​រាល់​ខែ ។

តម្រូវការ​ផលិតផល​សាច់​មាន់​អាំង និង​ស្ងោរ​ក្នុង​ប្រទេស​ជប៉ុន​ក៏​កើនឡើង​ផង​ដែរ ដូច្នេះ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ខ្សែ​សង្វា​ក់​ផលិតកម្ម​ចំនួន​២​ទៀត ដោយ​ហៅ​ភ្នាក់ងារ​ជប៉ុន​មក​ត្រួតពិនិត្យ និង​ចេញ​ប័ណ្ណ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​កាន់​ជប៉ុន ចាប់ពី​ខែមិថុនា​ទៅ ។

ក្រុមហ៊ុន​កែ​ច្នៃ​ផលិតផល​ពី​សាច់​បក្សី​ផ្សេង​ទៀត ក៏​បាន​រៀបចំ​នាំ​ចេញ​ផលិតផល​នា​ពេល​ឆាប់​ៗ​នេះ​ដែរ ក្នុង​នោះ C.P. Vietnam Corporation កំពុង​សាងសង់​រោងចក្រ​ដ៏​ទំនើប​ក្នុង​ខេត្ត Binh Phuoc ដើម្បី​នាំ​ចេញ​ផលិតផល​ពី​សាច់​បក្សី​ទៅ​កាន់​ប្រទេស​ជប៉ុន។

តម្រូវការ​សាច់​ជ្រូក និង​សាច់​មាន់​ក្នុង​ទីផ្សារ​ជា​ច្រើន​ដូច​ជា ប្រទេស​កូរ៉េ​ខាងត្បូង​, ជប៉ុន និង​សហភាព​អឺរ៉ុប គឺ​ពិតជា​ខ្ពស់​ណាស់ ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​តែ​ក្រុមហ៊ុន​ដែល​វិនិយោគ​ដោយ​ជនបរទេស​នៅ​វៀតណាម​ប៉ុណ្ណោះ ដែល​អាច​នាំ​ចេញ​ផលិតផល​ទាំង​នេះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ