ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រើត​…​មួយ​រថយន្ត​នេះ​មាន​ទាំងអស់ តាំងពី​សត្វ​តុកកែ​ឡើង (មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​សត្វព្រៃ​ខុសច្បាប់ ត្រូវ​បាន​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បញ្ជា​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ឃាត់​បាន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០…

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​សត្វព្រៃ​ខុសច្បាប់ ត្រូវ​បាន​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បញ្ជា​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ឃាត់​បាន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០១៨ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​សត្វព្រៃ​ស្មើ​ស​ច្បាប់​ខាងលើ​ត្រូវ​បាន​បង្ក្រាប​បាន​នៅ​ចំណុច​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ក្នុង​នោះ​សមត្ថកិច្ច​ឃាត់​បាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2N- 4820 រួម​ទាំង​ម្ចាស់​រថយន្ត​ឈ្មោះ តេ​ង តៃ មាន​ទីលំនៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

ក្នុង​នោះ​សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុ​តាង​សត្វព្រៃ​មាន​រួម​មាន សត្វ​សំពោច​ព្រៃ​ពីរ​បេ​ចំនួន​៩​ក្បាល ស្មើរ​នឹង​២៣​គីឡូ​, សត្វ​តុ​កែ​មួយ​បេ​ស្មើរ​នឹង​៥​គីឡូ និង​ឈើ​ធ្នង់​២​ដុំ​ប្រគល់​ជូន​ផ្នែក​រដ្ឋ​បាល​​ព្រៃឈើ​កំពង់ថ្ម​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​មាន​សុ​វត្តិភាព​ដើម្បី​ប្រលែង​ចូល​ព្រៃ​វិញ​ឲ្យ​រស់​នៅ​បែប​ធម្មជាតិ​វិញ ។

លោក មុំ ផល នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ប្រាប់​ថា បើ​តាម​ច្បាប់​ម្ចាស់​ត្រូវ​ទទួល​ការ​ផាកពិន័យ​តែ​លោក​រង​ចាំ​បទបញ្ជា​ពី​លោកនាយ​ខណ្ឌ និង​លោក​ព្រះរាជអាជ្ញា​សិន លោក​បញ្ជា​ឲ្យ​ធ្វើ​យ៉ាងណា​នោះ​លោក​នឹង​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ