ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាញ់​ម្តង​ផ្អើល​ក្រុង បើ​លេង​សុទ្ធតែ​បែប​ៗ​នេះ​អី

5 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​អធិការ​ស្រុក​ប្រាសាទបាគង អធិការ​ស្រុក​សូទ្រនិគម អធិការ​ក្រុង​សៀមរាប អង្គភាព​នគរបាល​ទេស​ចរណ៍ ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​សៀមរាប បាន​តាម​ប្រ​ម៉ា​ញ់​ចាប់​ក្រុម​មុខសញ្ញា​ឆក់​កាបូប​នៅ​ក្នុង​ក្រុង​យ៉ាង​សកម្ម​នៅ​ក្នុង​ខេត្តសៀមរាប បានជា​បន្តបន្ទាប់​ចំនួន​១០​នាក់ ។…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​អធិការ​ស្រុក​ប្រាសាទបាគង អធិការ​ស្រុក​សូទ្រនិគម អធិការ​ក្រុង​សៀមរាប អង្គភាព​នគរបាល​ទេស​ចរណ៍ ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​សៀមរាប បាន​តាម​ប្រ​ម៉ា​ញ់​ចាប់​ក្រុម​មុខសញ្ញា​ឆក់​កាបូប​នៅ​ក្នុង​ក្រុង​យ៉ាង​សកម្ម​នៅ​ក្នុង​ខេត្តសៀមរាប បានជា​បន្តបន្ទាប់​ចំនួន​១០​នាក់ ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ក្រុម​ឆក់​ដ៏​សកម្ម​នោះ​បាន​ធ្វើ​ឡើង​នៅ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​
​ខេត្តសៀមរាប​
​បាន​ប្រាប់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ក្រុម​ឆក់ លួច តាម​បណ្តា​ក្រុង ស្រុក មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមស្នងការ​នគរបាល​ខេត្ត ទើប​លោក​បានឱ្យ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​ស្រុក​តាម​ប្រមាញ់​ចាប់​ក្រុម​មុខសញ្ញា​ឆក់​កាបូប​នៅ​ក្នុង​ក្រុង ស្រុក យ៉ាង​សកម្ម​នៅ​ក្នុង​ខេត្តសៀមរាប បានជា​បន្តបន្ទាប់​ចំនួន​១០​នាក់​ដោយ​ឆក់​ជា​ច្រើន​ករណី រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ​រួច​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ