ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់ដេក​ស្តូក​ឈាមពេញ​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​​​មួយ​​បាន​កើតឡើង​ ដោយ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​​ក្នុង​ថ្លុក​ឈាម​​ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​នៅ​លើ​វាល​ខ្សាច់​បឹង​កក់ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០១៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​​​មួយ​​បាន​កើតឡើង​ ដោយ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​​ក្នុង​ថ្លុក​ឈាម​​ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​នៅ​លើ​វាល​ខ្សាច់​បឹង​កក់ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០១៨ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។​

សេចក្តី​រាយ​ការណ៍​បន្ត​ទៀត​ថា ពាក់​ព័​ន្ធ​ទៅ​នឹង​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ថ្លុកឈាមខាង​លើ​​នេះផង​​ដែរ គេ​នៅ​មិន​ទាន់​ដឹង​ថា ជា​ករណី​ឃាតកម្ម ឬ​ក៏​យ៉ាង​ណា​​នោះ​ទេ ហើយ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រងគ្រោះ​នៅ​ឡើយ។ ដោយ​ខណៈ​​ពេល​នេះ​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន និងមន្ត្រី​​ជំនាញ​កំពុង​​​ចុះ​មក​ធ្វើការ​ត្រួត​ពិនិត្យ​នៅឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ