ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​វស្សា​ឆ្នាំ​នេះ​កើនឡើង​ខ្លាំង ​មន្ត្រី​ជំនាញ​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ភ្លេច​រឿង​មួយ​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​កត្តា​ធម្មជាតិ​មាន​ភ្លៀង​ធ្លាក់​ពី​ដើមរដូវ និង​ទឹកភ្លៀង​មាន​ចំនួន​ច្រើន​ផង​នោះ​ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​ឆ្នាំ​នេះ​ធ្វើ​បាន​លឿន និង​កើនឡើង​ជាង​១៣​ម៉ឺន​ហិ​កតា បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ ។ នេះ​បើ​តាម​លោក ងិ​ន ហ៊ុន…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​កត្តា​ធម្មជាតិ​មាន​ភ្លៀង​ធ្លាក់​ពី​ដើមរដូវ និង​ទឹកភ្លៀង​មាន​ចំនួន​ច្រើន​ផង​នោះ​ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​ឆ្នាំ​នេះ​ធ្វើ​បាន​លឿន និង​កើនឡើង​ជាង​១៣​ម៉ឺន​ហិ​កតា បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ ។ នេះ​បើ​តាម​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នេះ ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​បាន​ប្រមាណ​ជាង​១១​ម៉ឺន​ហិ​កតា​លើ​ផែនការ​ជាង​១២​ម៉ឺន​ហិ​កតា គឺ​ស្មើនឹង ៩០% នៃ​ផែនការ ដែល​តួលេខ​នេះ​ល្អ​ប្រសើរ​បំផុត​លើ​បណ្តា​ឆ្នាំ​មុន​ៗ ។ សម្រាប់​ដំណាំ​រួម​ផ្សំ​មក​ដល់​ពេល​គឺ​ដាំ​បាន​ជាង​៤​ពាន់​ហិ​កតា​លើ​ផែនការ​ជាង​៨​ពាន់​ហិ​កតា គឺ​ស្មើនឹង​ប្រមាណ ៥០% នៃ​ផែនការ ។ ដោយឡែក​ការ​ចិញ្ចឹមសត្វ គិត​ត្រឹម​ពេល​នេះ​ខេត្តកំពង់ឆ្នាំង មាន​កសិដ្ឋាន​ប្រមាណ​១៣៨​កសិដ្ឋាន​ក្នុង​នោះ​មាន​ចិញ្ចឹម​មាន់​, ទា​, ជ្រូក និង​ចិ​ញ្ជឹ​ម​គោ ក្របី ជាដើម ។ 

ហើយ​បើ​គិត​បរិមាណ​សម្រាប់​សត្វ​ស្លាបមាន​ប្រមាណ​ជាង​២​លាន​ក្បាល​, ជ្រូក​មាន​ប្រមាណ​៣០​ម៉ឺន​ក្បាល និង​គោ ក្របី​មាន​ប្រមាណ​ជាង​២០​ម៉ឺន​ក្បាល ។ ជាមួយ​គ្នា​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​យើង​បាន​បញ្ជូន​កសិករ​គំរូ​លើ​ផ្នែក​ចិញ្ចឹម​គោ​ទៅ​ប្រឡងប្រណាំង​ថ្នាក់​ជាតិ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ផង​ដែរ ។

បើ​ទោះបី​ដំណាំ​ស្រូវ​យើង​បាន​បង្កបង្កើន​ផល​បាន​ច្រើន និង​លឿន​ជាង​ឆ្នាំ​កន្លង​ទៅ​យ៉ាងនេះ​ក្តី ក្នុង​នាម​លោក​ជា​ប្រធាន​មន្ទីរ ជំនាញ សូម​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទូ​ទាំង​ខេត្ត​ត្រូវ​ថែរ​រក្សារ​ការពារ និង​ថែទាំ​ដំណាំ​ស្រូវ​របស់​ខ្លួន​ជា​ប្រចាំ​ដោយ ដាក់​ជី និង​ទប់ទឹក​ទុក​ក្នុង​ស្រែ​មិន​ឲ្យ​ហូរ​ចេញ​រហូត​ដល់​ពេល​ច្រូតកាត់​ទទួលផល ។ ជាមួយ​គ្នា​នេះ​ត្រូវ​តាមដាន​សភាពការណ៍​លើ​ដំណាំ​ស្រូវ​របស់​យើង​បើសិនជា​មាន​សត្វ​ចង្រៃ ឬ​ជំងឺ​រាតត្បាត​ផ្សេង​ៗ​ទៅ​រាយការណ៍​ជា​បន្ទាន់​មក​ភ្នាក់ងារ​កសិកម្ម​ភូមិ ស្រុក ដើម្បី​រាយការណ៍​បន្ត​មក​មន្ទីរ​កសិកម្ម​ខេត្ត​នឹង​ចុះ​ជួយ​អន្តរាគមន៍​អោយទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ