ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi នឹង​គ្មាន​មុខ​លេង​ឱ្យ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ទៀត​ទេ លើក​លែង​តែ​…

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ដែល​ឈ្នះ​ពាន World Cup កាលពី​ឆ្នាំ​១៩៧៨ Mario Kempes…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ដែល​ឈ្នះ​ពាន World Cup កាលពី​ឆ្នាំ​១៩៧៨ Mario Kempes មាន​អារម្មណ៍​ថា Messi នឹង​គ្មាន​មុខ​នៅ​អា​ហ្ស​ង់​ទី​ន​ទៀត​ទេ​លុះត្រាតែ​ក្នុង​ករណី​ចាំបាច់​បំផុត ។

នៅ​ក្នុង​ការ​ប្រកួត World Cup លើក​នេះ​អា​ហ្ស​ង់​ទី​ន​ទៅ​ស្រុក​វិញ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ជាមួយនឹង​មាន់គក​បារាំង ។ Messi ត្រូវ​បាន​គេ​រិះ​យ៉ាង​ខ្លាំង​ថា មិន​បាន​ទាត់​ឲ្យ​ចូល​ទី​ដូច​ពេល​លេង​ឲ្យ​ក្លិប Barcelona តែ​មាន​មនុស្ស​ជា​ច្រើន​គិត​ថា នេះ​ដោយសារ​តែ​ក្រុម​ខុស​គ្នា សមត្ថភាព​របស់​មិត្ត​រួម​ក្រុម​ក៏​ខុស​គ្នា ហើយ​ការ​លេង​បាល់​មិន​អាច​ពឹង​តែ​លើ​មនុស្ស​ម្នាក់​បាន​នោះ​ទេ ។

សម្រាប់​អតីត​ជើង​ខ្លាំង Mario វិញ​បាន​ប្រាប់​សារព័ត៌មាន Mundo Albiceleste ថា «Messi នឹង​បាត់​មុខ​ពី​ក្រុម​ជម្រើសជាតិ ដោយសារ​តែ​គេ​ខំ​ជួយ​អស់ពី​សមត្ថភាព​ហើយ ។ គេ​នឹង​អាច​មក​លេង​ក្នុង​ករណី​ណា​ចាំបាច់​បំផុត​» ។

ជាមួយ​គ្នា​នេះ​ដែរ Mario ក៏​បាន​បន្ត​ថា «Messi គឺជា​ព្រលឹង​របស់​ក្រុម ហើយ​ប្រសិនបើ​មានរឿង​អ្វី​មិនល្អ​កើតឡើង គ្មាន​នរណា​ម្នាក់​ជួយ​សម្រាល​បន្ទុក​នេះ​ពី Messi បាន​ទេ ។ កីឡាករ​ក្នុង​ក្រុម​ជម្រើសជាតិ​ពិតជា​ខ្វះ​ភាព​ក្លាហាន​មែនទែន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​ជូន​ក្រុម​ជម្រើស​បាន​១១០​គ្រាប់ ក្នុង​ការ​ប្រកួត​១២៦​តាំងពី​ចូល​លេង​ដំបូង​នៅ​ឆ្នាំ​២០០៥ ៕