ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈផ្លូវដែក​​បាន​រស់​ឡើង​វិញ… គ្រោះថ្នាក់​ស្លា.ប់ក៏​ចេះតែ​កើត​​​ឡើង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ដោយសារ​មាន​ទំនាស់​ក្នុង​គ្រួសារ ​តូចចិត្ត​ផឹកស្រា​ស្រវឹង ហើយ​ទៅ​ដេក​លើ​ផ្លូវដែក ក៏ត្រូវ​​រថភ្លើង​កិន​ដាច់​ជើង​ទាំង​ពីរ​ស្លាប់​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ កើត​ឡើង​កាលពី​ថ្ងៃ​ទី​៩…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ដោយសារ​មាន​ទំនាស់​ក្នុង​គ្រួសារ ​តូចចិត្ត​ផឹកស្រា​ស្រវឹង ហើយ​ទៅ​ដេក​លើ​ផ្លូវដែក ក៏ត្រូវ​​រថភ្លើង​កិន​ដាច់​ជើង​ទាំង​ពីរ​ស្លាប់​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ កើត​ឡើង​កាលពី​ថ្ងៃ​ទី​៩ កក្កដា នៅ​ភូមិ​ក្រាំង​រលូត ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៥៨-៥៩ ។

លោក មឿង សា​រុន អធិការ​នគរបាល​ស្រុកសំរោង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ កែវសុ​ឃី​ម អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ចំណែក​រថភ្លើង​បាន​បន្តដំណើរ​ទៅ​ទិស​ខាងជើង​ទៀត​បាត់ទៅ។

បើ​តាម​ក្រុម​គ្រួសារ​និយាយ​ថា ជន​រង​គ្រោះ មុន​ពេល​កើតហេតុ​បាន​មាន​ទំនាស់​ក្នុង​គ្រួសារ លុះ​យប់​ឡើង​មិន​បានដឹង​ថា​ទៅ​ណា​ទេ ស្រាប់តែ​ព្រឹក​ឡើង​មាន​អ្នក​ភូមិ​មក​ប្រាប់​សាច់ញាតិ​ថា ​ឃើញ​បុរស​រូប​នេះ​ស្លាប់​នៅ​លើ​ផ្លូវ​រថភ្លើង ។ សព​ត្រូវ​បាន​នគរបាល​ពិនិត្យ រួច​ប្រ​គល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

មានការ​កត់​សម្គាល់ថា ខណៈ​ផ្លូវដែក​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ស្ទើរ​ទាំងស្រុង គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ត​ ឬ​កិន​មនុស្ស​ស្លាប់​តែង​កើត​មាន​ជា​រឿយ​ៗ ។ ទោះបីជា​បែប​ណា គ្រោះថ្នាក់​នៅ​លើ​ផ្លូវដែក មិន​អាច​បន្ទោស​ទៅ​លើ​រថភ្លើង​បាន​ទេ ព្រោះ​ផ្លូវដែក​គឺជា​ផ្លូវ​អាទិភាព​របស់​រថភ្លើង​ដែល​មិន​អាច​គេច​ឆ្វេង​ស្តាំ​បាន ។ អ្វី​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ គឺ​ការ​កំណត់​ផ្លូវ​ឆ្លងកាត់​ឱ្យ​បាន​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ