ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កា.ប់​ឪពុក​ស្ទើរ​ស្លា.ប់​ស្ទើរ​រស់…ទឹកចិត្ត​ឪពុក​នៅ​តែប្រណី​

5 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​៖ កូនប្រុស​ផឹក​ស្រវឹង​ខឹង​ឪពុក​វាយ​និង​ជេរ​ស្ដី​បន្តិចបន្តួច ទាញ​កាំបិត​កាប់​ឪពុក​បណ្តាល​ឱ្យ​រងរបួស​ឈាម​ហូរ​ស្រោច​ខ្លួន ​និង​ដេរ​ជា​ច្រើន​ថ្នេរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​ ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត…

ខេត្តពោធិ៍សាត់​៖ កូនប្រុស​ផឹក​ស្រវឹង​ខឹង​ឪពុក​វាយ​និង​ជេរ​ស្ដី​បន្តិចបន្តួច ទាញ​កាំបិត​កាប់​ឪពុក​បណ្តាល​ឱ្យ​រងរបួស​ឈាម​ហូរ​ស្រោច​ខ្លួន ​និង​ដេរ​ជា​ច្រើន​ថ្នេរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​ ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ ងួ​ន គិត អាយុ​៥៧​ឆ្នាំ រីឯ​កូន​ប្រុស​ជា​ជនដៃ​ដល់​ឈ្មោះ គិត គា​លី អាយុ​២៧​ឆ្នាំ ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ទាន់​ទិន​នឹង​ករណី​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កូនប្រុស​ដែល​ជា​ជន​ដៃដល់​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ តែងតែ​ផឹកស្រវឹង​រាល់ថ្ងៃ ទោះបី​ឪពុក​ម្ដាយ​ហាមប្រាម​យ៉ាងណា​ក៏​ដោយ ​ក៏​​មិន​ស្ដាប់​ដែរ ។ ជាក់ស្ដែង​នៅ​ថ្ងៃ​កើតហេតុ កូនប្រុស​ដែល​ជា​ជន​ដៃដល់​បាន​ជួបជុំ​មិត្ត​ភ​ក្តិ​មានកម្ម​វិធី​ផឹកស៊ី​ពេញ​មួយ​ថ្ងៃ លុះដល់​វេលា​ម៉ោង​៧​យប់​កូនប្រុស​បាន​ចូល​ផ្ទះ ហើយ​ឪពុក​បាន​ជេរ​ស្ដី​ហើយក៍​មានការ​តមាត់​គ្នា ឪពុក​ទ្រាំ​លែង​បានក៏​វាយ​កូនប្រុស​អស់​ប៉ុន្មាន​ដៃ ពេល​នោះ​កូនប្រុស​ដែល​ជា​ជន​ដៃដល់​ខឹង​ក៍​ទាញ​កាំបិត​កាប់​ឪពុក​ដែល​ជា​ជន​រង​គ្រោះ​ចំ​ថ្ងាស ថ្ពាល់ ចិញ្ចើម និង​សៀតផ្កា​ បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន​តែ​ម្ដង​។

ភ្លាមៗនោះ​ជន​រង​គ្រោះជា​ឪពុក​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ដេរ​ជា​ច្រើន​ថ្នេរ ចំណែក​កូនប្រុស​ដែល​ជា​ជន​ដៃដល់​នោះ​ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​នាំយក​មក​ដាក់​នៅ​ប៉ុស្តិ៍​រដ្ឋបាលដើម្បី​​សួរនាំ​ផង​ដែរ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៩ កក្កដា ឪពុក​ម្ដាយ​សុំ​ឲ្យ​លើកលែងទោស​វិញ​៕