ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែកឆក់យកជីវិតវិស្វករម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​វិស្វករ​ម្នាក់​ចេញពី​ធ្វើការ​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ប៉ើង​ទាំង​មនុស្ស​និង​ម៉ូតូជាង​៥០​ម៉ែត្រ​ បណ្តាល​ឱ្យ​​ជន​រង​គ្រោះជាអ្នកបើកបរ​ម៉ូតូ​​ស្លាប់​​យ៉ាងអាណោចអាធ័ម​ ។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង កែង​និង​ផ្លូវ​៣០​ម៉ែត្រ ជិត​នឹង​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​វិស្វករ​ម្នាក់​ចេញពី​ធ្វើការ​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ប៉ើង​ទាំង​មនុស្ស​និង​ម៉ូតូជាង​៥០​ម៉ែត្រ​ បណ្តាល​ឱ្យ​​ជន​រង​គ្រោះជាអ្នកបើកបរ​ម៉ូតូ​​ស្លាប់​​យ៉ាងអាណោចអាធ័ម​ ។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង កែង​និង​ផ្លូវ​៣០​ម៉ែត្រ ជិត​នឹង​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ថា ម៉ុ​ន សិលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​វិស្វករ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅផ្ទះ​៦៨០ ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ ១GW-៦៣២៧ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣០​ម៉ែត្រ ក្នុង​ទិស​ពី​ជើង​ទៅ​ត្បូង​មក​ដល់​កន្លែង​ភ្លើងស្តុប​មាន​ពណ៌​ក្រហម​ក៏​ឈប់ លុះ​ភ្លើងស្តុប​ពណ៌​ខៀវ​បាន​បើកបរ​ម៉ូតូ​ឆ្លងផ្លូវ ឍ​ហើយ​បត់​ឆ្វេង​ចូល​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យឺត​ធម្មតា ស្របគ្នា​ជាមួយ​រថយន្ត​កុង​ទី​ន័​រ​មួយ​គ្រឿង​ទៀត ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បាន​បើក​បោះពួយ​លឿន​ដូច​ហោះ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​បុក​ចំ​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ និង​ជន​រង​គ្រោះ​ប៉ើង​ខ្ទាត​ជាង​៥០​ម៉ែត្រ បណ្តាល​ឱ្យ​អ្នកបើកបរម៉ូតូ​​ស្លាប់​ភ្លាម​ៗ​គួរ​ឱ្យ​អាណោចអាធ័ម ។ ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ហើយ​គេ​ក៏​ឃើញ​មាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ព្យាយាម​ជិះ​តាម និង​រក​រថយន្ត​បង្ក​ដែរ តែ​តាម​រក​មិនឃើញ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​សាច់ញាតិ​ដើម្បី​មក​ទទួល​សព ហើយ​ក៏​ឃើញ​វត្តមាន​ប្រពន្ធ​ជន​រង​គ្រោះ​បាន​មក​ដល់​ស្រែក​យំសោក​បោក​ខ្លួន​ដង្ហោយហៅ​ប្តី​ឱ្យ​ដឹងខ្លួន មើលទៅ​គួរ​ឱ្យ​សង្វេគ​យ៉ាង​ខ្លាំង ។

ក្រោយ​កើតហេតុ សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ហើយ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​នគរ​ចរាចរណ៍​ជើង​គោក​រាជធានី រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​បញ្ជាក់​ដើម្បី​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ប្រជាពលរដ្ឋ​សង្ឃឹម នឹង​ជឿជាក់​ថា សមត្ថកិច្ច​ជំនាញ នឹង​មាន​វិធានការ​ស្រាវជ្រាវ​តាម​រក​រថយន្ត​បង្ក និង​ជន​បង្ក​មក​ទទួលខុសត្រូវ និង​ដាក់ទោស​ទៅ​តាម​ច្បាប់​ឱ្យ​សម​នឹង​
ទ​ង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ