ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែកស្ត្រីកូនខ្ចី២ខែ… កំពុងយំអង្វ​រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ទើបតែ​សម្រាល​កូនខ្ចី​បាន​២​ខែ បាន​ដឹក​ដៃ​កូនស្រី​តូច​ទើប​មាន​អាយុ​៤​ឆ្នាំ​ម្នាក់​ទៀត មក​អង្គុយ​សម្រក់ទឹកភ្នែក​គួរ​ឱ្យ​ខ្លោចចិត្ត​បំផុត​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ក្រោយ​ពេល​ប្តី​របស់​នាង់​បាន​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​កោះ​ពេជ្រ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ទើបតែ​សម្រាល​កូនខ្ចី​បាន​២​ខែ បាន​ដឹក​ដៃ​កូនស្រី​តូច​ទើប​មាន​អាយុ​៤​ឆ្នាំ​ម្នាក់​ទៀត មក​អង្គុយ​សម្រក់ទឹកភ្នែក​គួរ​ឱ្យ​ខ្លោចចិត្ត​បំផុត​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ក្រោយ​ពេល​ប្តី​របស់​នាង់​បាន​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​កោះ​ពេជ្រ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកក្កដា នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ស្ត្រី​កូនខ្ចី​រូប​នេះ ត្រូវ​បាន​កម្លាំង​សន្តិសុខ​កោះ​ពេជ្រ​ចាប់​យក​មក​ប្រគល់​ឱ្យ​នគរបាល គឺ​ឈ្មោះ ម៉​ន សា​រ៉ា​ន អាយុ​២៥​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​នៅ​កោះ​ពេជ្រ និង​មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។
តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា បុរស​ជា​កម្មករ​សំណង់​រូប​នេះ​បាន​ស្ពាយ​បាវ​ស៊ីម៉ង់ត៍​មួយយក​ចេញពី​ក្នុង​មណ្ឌល​កោះ​ពេជ្រ​មក​ខាងក្រៅ ។

ដោយ​មានការ​សង្ស័យ កម្លាំង​សន្តិសុខ​ក៏​ហៅ​មក​សួរនាំ និង​ឆែក​ឃើញ​សុទ្ធតែ​កំណាត់​ខ្សែភ្លើង​ដែល​លួច​កាត់​លាក់​ទុក​នៅ​ខាងក្នុង​បាវ​ស៊ីម៉ង់ត៍ ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ លុះដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​កម្លាំង​សន្តិសុខ​កោះ​ពេជ្រ​នាំ​ខ្លួន​បុរស​ជា​កម្មករ​រូប​នេះ រួម​ទាំង​កំណាត់​ខ្សែភ្លើង​មួយ​បាវ​ស៊ីម៉ង់ត៍​នោះ​ផង មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ក្នុង​ពេល​បុរស​ជា​ប្តី​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ គេ​ក៏​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​បីកូន​ប្រុស​តូច​ទើប​មាន​អាយុ​២​ខែ និង​ដឹក​ដៃ​កូនស្រី​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ​ម្នាក់ មក​ដល់​ប៉ុស្តិ៍​ដែរ ហើយ​បាន​ទ្រហោយំ​សុំ​ការ​អនុគ្រោះ​ចំពោះ​ប្តី ខណៈ​ឃើញ​ប្តី​របស់​នាង​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ខ្នោះដៃ​ជាប់​នោះ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​យំ​រៀបរាប់់​ថា រូប​នាង​មិន​នឹក​ស្មានថា​ប្តី​ធ្វើ​បែប​នេះ​ឡើយ និង​ស្ទើរតែ​មិន​ជឿ​ឡើយ ព្រោះ​កន្លង​មក​ប្តី​នាង​មក​ធ្វើការ​មិន​ដែល​ចេះ​លួច​របស់​គេ​ឡើយ ហើយ​សូ​ម្បី​តែ​ស្រា​ក៏​មិន​ចេះ​ផឹក​ផង ។ ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ទៀត​ថា កន្លង​មក​ប្តី​នាង​មិន​ធ្លាប់​មក​ធ្វើការ​នៅ​ទី​នេះ​ទេ គឺ​ធ្វើការ​នៅ​កន្លែង​ផ្សេង ហើយ​ទើបតែ​មក​ធ្វើការ​នៅ​កោះ​ពេជ្រ​នេះ​បាន​រយៈពេល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ក៏​កើត​មានរឿង​បែប​នេះ​តែ​ម្តង ។

នាង​បាន​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​ទៀត​ថា នាង​មានកូន​ប្រុស​ស្រី​ចំនួន​២​នាក់ ដែល​កូនស្រី​បង​មាន​អាយុ​៤​ឆ្នាំ និង​កូនប្រុស​ប្អូន​ទើបតែ​បានអាយុ​២​ខែ​ប៉ុណ្ណោះ ។ កន្លង​មក ប្តី​នាង​តែងតែ​ដើរ​ធ្វើ​ជា​ជាងសំណង់​ជា​ប្រចាំ ដោយ​មួយ​ថ្ងៃ​បាន​ប្រាក់​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ចិញ្ចឹម​គ្រួសារ តែ​ពេល​នេះ​បើ​ប្តី​ត្រូវ​គេ​ចាប់ខ្លួន តើ​មាន​អ្នក​ណា​ចិញ្ចឹម​នាង​និង​កូន​ៗ ណាមួយ​ឪពុកក្មេក​កំពុង​មាន​ជំងឺ​ធ្ងន់​ផង​នោះ ។

បើ​ទោះបី​ស្ត្រី​ជា​ប្រពន្ធ​បីកូន​ខ្ចី​ម្នាក់ និង​ដឹក​ដៃ​កូនស្រី​តូច​ម្នាក់ មក​អង្គុយ​យំ​បង្ហូរទឹកភ្នែក​យ៉ាង​ខ្លោចចិត្ត​បំផុត​យ៉ាងណា​ក្តី ក៏​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​មាន​បេះដូង​ដែក មិន​អាច​ធ្វើការ​ដោះ​លែង​បុរស​ជា​ប្តី​វិញ​ឡើយ ហើយ​ក៏​បាន​ធ្វើកំណត់ហេតុ និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ