ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានិសង្ស​របស់​អ្នកមាន​ខន្តី

5 ឆ្នាំ មុន

ខន្តី​ជា​ធម៌​របស់​អ្នកប្រាជ្ញ ខន្តី​ជា​គ្រឿងអលង្ការ​ដ៏​វិចិត្រ អ្នកមាន​ខន្តី​មិនបាច់​ពាក់​គ្រឿង​លម្អ​ក៏​មុខស្រស់ ខន្តី​អាច​ទាញ​មនុស្ស​ជាស​ត្រូវ​ឱ្យ​ជា​មិត្តសម្លាញ់​នឹង​គ្នា​បាន ។ ខាងក្រោម​នេះ​ជា​អានិសង្ស​របស់​ខន្តីៈ ១-​បិ​យោ មនា​បោ ជាទី​ស្រឡាញ់​ពេញចិត្ត​នៃ​អ្នកផង​ទាំងពួង ២-​ន​វេរ​ពហុ​លោ…

ខន្តី​ជា​ធម៌​របស់​អ្នកប្រាជ្ញ ខន្តី​ជា​គ្រឿងអលង្ការ​ដ៏​វិចិត្រ អ្នកមាន​ខន្តី​មិនបាច់​ពាក់​គ្រឿង​លម្អ​ក៏​មុខស្រស់ ខន្តី​អាច​ទាញ​មនុស្ស​ជាស​ត្រូវ​ឱ្យ​ជា​មិត្តសម្លាញ់​នឹង​គ្នា​បាន ។
ខាងក្រោម​នេះ​ជា​អានិសង្ស​របស់​ខន្តីៈ

១-​បិ​យោ មនា​បោ ជាទី​ស្រឡាញ់​ពេញចិត្ត​នៃ​អ្នកផង​ទាំងពួង

២-​ន​វេរ​ពហុ​លោ មិន​ជាប់​ដោយ​ពៀរ​វេរា​ច្រើន

៣-​នវ​ជ្ជ​ពហុ​លោ មិន​ច្រើន​ដោយ​ទោស

៤-​អស​ម្មុ​ឡ្ហោ មិន​វង្វេងវង្វាន់​ក្នុង​វេលា​ដែល​ស្លាប់

៥-​សុគតិ កាល​ស្លាប់​ទៅ​រមែង​បាន​ទៅ​កាន់​សុគតិភព ។

ក្នុង​អង្គភាព​ការងារ​បើ​ខ្វះ​ធម៌​ខន្តី​នេះ គ្មាន​ទេ​លទ្ធផល​ល្អ ហើយ​ក៏​មិន​មានការ​សាមគ្គី​គ្នា​ដែរ គឺ​បណ្តា​ឱវាទ​ទាំងអស់​រួម​នៅ​ត្រឹម​ខន្តី​នេះឯង ។