ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឯងកាចសាហា.វខ្លាំង​ណាស់…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ក្មេង​ស្រី​ជំទង់​ម្នាក់ បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង​០៥​ និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ​កក្កដា នៅ​ភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ ​ក្មេង​ស្រី​ជំទង់​ម្នាក់ បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង​០៥​ និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ​កក្កដា នៅ​ភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ។

លោក​វរសេនីយ៍ត្រី យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយបាន​ឲ្យ​ដឹង​ថា ក្មេងស្រី​រង​គ្រោះ​ឈ្មោះ ញឹ​ម មេ​សា អាយុ ១៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ អុ​ី ញឹ​ម អាយុ​៥៣​ឆ្នាំ ម្តាយ​ឈ្មោះ ខូ​យ ខន អាយុ​៣៨​ឆ្នាំ មានកូន​ចំនួន​១០​នាក់​(​ស្រី​៦​នាក់ និង​ប្រុស​៤​នាក់​) ចំណែក​ក្មេង​ស្រី​រង​គ្រោះជា​កូន​ទី​៨ ។

បើ​តាម​ឪពុក​ម្តាយ​ប្រាប់​ថា នា​ល្ងាច​ថ្ងៃ​នោះ មេឃ​មាន​ពណ៌​ខ្មៅ​ជា​សញ្ញា​ប្រាប់​ថា ​រកកលចង់​ភ្លៀងហើយ ឯ​កូនស្រី​គាត់​ មិន​ហ៊ាន​ដើរ​លេង​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នាង​និង​បងប្អូន​រួម​ជាមួយនឹង​ជីដូន​មាន​គ្នា​៥​នាក់នាំ​គ្នា​អង្គុយ​​លេង​ក្រោមផ្ទះ ។

ភ្លាម​ៗ​នោះ ស្រាប់តែ​មាន​ភ្លៀង ខ្យល់ និង​រន្ទះបាញ់​មក​ចំ ប​ណ្តោ​ល​ឲ្យ​កូនស្រី​គាត់​ស្លាប់​ភ្លាម​តែ​ម្តង ចំណែក​អ្នក​ផ្សេង​ទៀត​គ្រាន់តែ​របួសស្រាល ៕

អត្ថបទសរសេរ ដោយ