ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាទី​នេះហើយ ​ដែលម្នាក់ៗចង់ឮជាទី​​បំផុត​… ​

5 ឆ្នាំ មុន

ទីបំផុត​ មនុស្ស​៥​នាក់​ទៀត បាន​ត្រូវ​ក្រុម​អ្នក​សង្គ្រោះ​យក​ចេញពី​ក្នុង​រូងភ្នំ​ថាំ​ហ្លួង មក​ដល់​ក្រៅ​ហើយ ​នា​ល្ងាច​ថ្ងៃ​ទី​១០ កក្កដា នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​អ្នក​ជាប់កុន​ក្នុង​រូងភ្នំ​ដ៏​រំជើបរំជួល​នេះ ។ ប្រតិបត្តិការ​នេះ​…

ទីបំផុត​ មនុស្ស​៥​នាក់​ទៀត បាន​ត្រូវ​ក្រុម​អ្នក​សង្គ្រោះ​យក​ចេញពី​ក្នុង​រូងភ្នំ​ថាំ​ហ្លួង មក​ដល់​ក្រៅ​ហើយ ​នា​ល្ងាច​ថ្ងៃ​ទី​១០ កក្កដា នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​អ្នក​ជាប់កុន​ក្នុង​រូងភ្នំ​ដ៏​រំជើបរំជួល​នេះ ។

ប្រតិបត្តិការ​នេះ​ មាន​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ក្មេង​ប្រុស​សរុប​ចំនួន​១៣​នាក់ ​រួម​ទាំង​គ្រូបង្វឹក ត្រូវ​បាន​សង្គ្រោះ​ចេញពី​រូងភ្នំ គិត​ត្រឹម​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​១០ កក្កដា ។

ពេល​ចេញពី​រូងភ្នំ ពួក​គេ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​និង​ឧទ្ធម្ភាគចក្រ ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ៃ ដែល​នៅ​តំបន់​ភ្នំ ជាមួយនឹង​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត ។

សម្រាប់​ប្រតិបត្តិការ​នា​ថ្ងៃ​ទី​៣​នេះ គឺជា​ការ​សង្គ្រោះ​ចុង​ក្រោយ​សរុប​១៣​នាក់បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ ​ដែល​គ្រប់​មជ្ឈដ្ឋាន​សំដែង​អបអរសាទរ​ក្រៃ​លែង ។

អត្ថបទសរសេរ ដោយ