ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកនាំ​អា​ហ្ស​ង់​ទី​ន​ធ្លាក់​ពី World Cup ទម្លាក់​ឱ្យ​ដឹង​នាំ​ឈុត​យុវជន U20 វិញ

5 ឆ្នាំ មុន

ស្ថានភាព​វឹកវរ​របស់​ក្រុមបាល់ទាត់​អា​ហ្ស​ង់​ទី​ន​មិន​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​ទេ ខណៈ​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន (AFA) បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​មួយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ដើម្បី​ពិភាក្សា​ពី​អនាគត​លោក Sampaoli ពាក់ព័ន្ធ​កៅអី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ។ ទោះបី​យ៉ាងណា​ព័ត៌មាន​ច្បាស់​ការណ៍​ផ្សាយថា លោក Sampaoli…

ស្ថានភាព​វឹកវរ​របស់​ក្រុមបាល់ទាត់​អា​ហ្ស​ង់​ទី​ន​មិន​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​ទេ ខណៈ​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន (AFA) បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​មួយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ដើម្បី​ពិភាក្សា​ពី​អនាគត​លោក Sampaoli ពាក់ព័ន្ធ​កៅអី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ។

ទោះបី​យ៉ាងណា​ព័ត៌មាន​ច្បាស់​ការណ៍​ផ្សាយថា លោក Sampaoli ត្រូវ​បាន​ទម្លាក់​ឱ្យមកដឹក​​នាំ​ក្រុម​យុវជន U20 វិញ ក្រោយ​ពី​បរាជ័យដឹកនាំ​ឈុត​ធំ​ហើយ​វា​គឺជា​ឱកាស​ចុង​ក្រោយរបស់​​លោក​ផង​ដែរ ។ បើសិនជា​លោក Sampaoli ត្រូវ​បាន​បញ្ឈប់​បន្ទាប់​ពី​ដឹកនាំក្រុម​អា​ហ្ស​ង់​ទី​ន​ធ្លាក់ World Cup ២០១៨​នោះ​រូប​លោក​នឹង​ទទួល​បាន​សំណង​៩​លាន​អឺ​រ៉ូ​ស្មើនឹង​ជាង​១០​លាន​ដុល្លារ​ព្រោះ​កុងត្រា​របស់​លោក​នៅ​វែង​ឆ្ងាយ​ទៀត ។

យ៉ាងណា​ក៏​ដោយ​ប្រាក់​សំណង​នេះ​នឹង​ធ្លាក់មក​នៅ​១,៥​លាន​អឺ​រ៉ូ​បើសិនជា​រូប​លោក​ត្រូវ​បាន​បណ្តេញចេញ​បន្ទាប់​ពី​ព្រឹត្តិការណ៍​ Copa America 2019 ។ មាន​ន័យ​ថា អតីត​អ្នកចាត់ការ​ទូទៅ​ក្លិប Sevilla វ័យ​៥៨​ឆ្នាំ​រូប​នេះ​នៅ​មានឱកាស​ដឹកនាំ​ក្រុម U20 ប្រកួត​ក្នុង​ទឹកដីអេ​ស្ប៉ា​ញ​ក្នុង​កម្មវិធី COTIF ធ្វើ​ឡើង​នៅ​ចុងខែ​កក្កដា នេះ ។ ហើយ​បន្ទាប់​ពី​ប្រកួត​នេះ​ទៅ ក្រុម​អា​ហ្ស​ង់​ទី​ន​នឹង​ជួប​ក្រុម​ប្រេ​ស៊ី​ល​ទៀត​ក្នុង​ជំនួប​មិត្តភាព​នៅ​ខែតុលា ខាង​មុខ ដែល​ជា​ឱកាស​ចុង​ក្រោយ​របស់​លោក Sampaoli សាង​ស្នាដៃ​លុបលាង​កំហុស​នៅ World Cup រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ