ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២​ម៉ែត្រ​លូន​ចេញ​ស្តែង​ៗពីគុម្ព​ស្មៅ នរណា​មិន​ឆោឡោ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​លូន​ចេញពី​គុម្ព​ស្មៅ​មក​ស​ង្ងំ​ដេក​នៅ​ក្រោម​គំនរ​សំរាម​ខាងក្រោយ​ផ្ទះ​បង្ក​ឱ្យ​មានការ​ឆោឡោ​មក​ចោម​រោម​មើល ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះល្វែង​មួយ តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​លូន​ចេញពី​គុម្ព​ស្មៅ​មក​ស​ង្ងំ​ដេក​នៅ​ក្រោម​គំនរ​សំរាម​ខាងក្រោយ​ផ្ទះ​បង្ក​ឱ្យ​មានការ​ឆោឡោ​មក​ចោម​រោម​មើល ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះល្វែង​មួយ តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​គេ​ឃើញ​ពស់ថ្លាន់​ធំ​ល្មម​មួយ​ក្បាល ប្រវែង​ជាង​២​ម៉ែត្រ និង​ទម្ងន់​ជាង​៣០​គីឡូ​ក្រោម បាន​លូន​ចេញពី​គុម្ពោត​ព្រៃ​នៅ​ក្បែរ​នោះ​មក​ស​ង្ងំ​ដេក​នៅ​ក្រោម​ប៉ាវ​សំរាម​កន្លែង​កើតហេតុ​ខាងលើ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រួច​នាំ​គ្នា​ចោមរោម​មើល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​ប្រជាពលរដ្ឋ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រោះ​ខ្លាច​មាន​ជនខិលខូច​មានគំនិត​មិនល្អ​លើ​ពស់ថ្លាន់​នោះ បន្ទាប់​ពី​បាន​រាយការណ៍​រួច​អស់​រយៈពេល​ជិត​២​ម៉ោង គឺ​មិនឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​មក​យក​ពស់ថ្លាន់​ទៅ​ថែរក្សា​ទុក​សោះ គឺ​ឃើញ​តែ​លោក​ចៅសង្កាត់​ក្រាំងធ្នង់​ម្នាក់​បើករថយន្ត​មក​កន្លែង​កើតហេតុ ហើយ​ក៏​បើក​ត្រឡប់​ទៅ​វិញ ដោយ​បន្សល់​ទុក​តែ​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​អភិរក្ស​សត្វព្រៃ​មក​ឲ្យ​ប្រជាពលរដ្ឋ​ទំនាក់​ទំ​នង់​ទៅ​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​ដោយ​មិនឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​រូបណាម​ក​ទទួលយក​សត្វ​ពស់ថ្លាន់​ទៅ​រក្សា​ទុក ប្រជាពលរដ្ឋ​ក៏​បាន​ដេញ​ពស់ថ្លាន់​នោះ​ឱ្យ​ចូល​ទៅ​ក្នុង​គុម្ពោត​ស្មៅ​ដែល​នៅ​ក្បែរ​នោះ​វិញ​បាត់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ