ក្រោយ​បារាំង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ផ្អើល​សឹងតែ​ក្រឡាប់ចាក់​ទីក្រុង​បារី​ស


ទិដ្ឋភាពដ៏អស្ចារ្យបានផ្ទុះឡើងនៅតាមដងផ្លូវនានានៃក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលក្រុមអ្នកគាំទ្រកីឡាបាល់ទាត់បានប្រមូលផ្តុំគ្នារាប់ពាន់នាក់នៅតាមទីសារណៈ ហើយថែមបានច្រៀង និងរាំ តាមចង្វាក់បទ ចាមអេលីសសូសូរ យ៉ាងសប្បាយរីករាយ អើងកងរំពងពេញទីក្រុង ។

បន្ទាប់ពីកីឡាករ Samuel Umtiti លោតតែតបាល់បញ្ចូលទី យកឈ្នះលើបែលហ្ស៊ិក 1-0 ជួយអោយក្រុមបារាំងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup 2018 នេះ ។ រូបភាពពីលើអាកាសបានបង្ហាញអោយឃើញគ្រប់វិថីនៃផ្សារទំនើបល្បីៗដែលពោរពេញទៅដោយហ្វូងមនុស្សសឹងមិនគួរឱ្យជឿ ។

ដោយឡែកកំលាំងប៉ូលិសដែលល្បាតតាមវិថីនានានិយាយថា យើងសង្ឃឹមថាអ្នកគាំទ្រទាំងអស់មានតម្លាភាពនឹងចៀសវាងការបង្កបាតុភាពដែលហួសហេតុ ត្រូវគោរពអ្នកដទៃនៅជុំវិញខ្លួន និងមិនបង្កហិង្សាណាមួយប៉ះប៉ាល់ដល់ផ្លូវច្បាប់ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ