ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​ម្តាយ​ចុះ​មក​ដូច​សព្វដង កូនប្រុស​ឡើង​ទៅ​ដាស់​…​ស្រាប់តែគួរឱ្យ​​រន្ធត់​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ តា​ល់ រី អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ផ្ដៀក ឃុំ​ផា​ន់​ញើ​ម…

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ តា​ល់ រី អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ផ្ដៀក ឃុំ​ផា​ន់​ញើ​ម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​កូនប្រុស​បង្កើត​របស់​ស្ត្រី​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ហ៊ាន សា​រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ដាយ​របស់​គាត់​មាន​ជម្ងឺលើសឈាម​យូរ​មក​ហើយ ហើយ​កាលពី​វេលា​ម៉ោង​ប្រហែល​៦​យប់​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រោយ​ពេលបាយ​រួច ​ម្ដាយ​គាត់​បាន​ចូល​ដេក លុះដល់​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ មេឃ​ភ្លៀង​កូន​របស់​គាត់​បាន​យំ ពេល​នោះ​ម្ដាយ​គាត់​បាន​ស្រែកហៅ​គាត់​ឲ្យ​មើល​កូន​ម្ដេច​បាន​វា​យំ ហើយ​គាត់​បានលឺ​សំឡេង​ម្តាយ​ក្អក​៣​ទៅ​៤​ដង ក៏​ដេក​ទៀត​ទៅ លុះ​ភ្លឺ​ឡើង​គាត់​មិនឃើញ​ម្តាយ​ចុះ​មក​ដី​ដូច​សព្វដង គាត់​ក៏​ឡើង​លើ​ផ្ទះ​ដើម្បី​ដាស់​ម្តាយ ស្រាប់តែ​ឃើញ​ម្តាយ​បាន​ស្លាប់​បាត់​ទៅ​ហើយ មិនដឹង​តាំង​ពី​ពេល​ណា​នោះ​ទេ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ និង​ប៉ុស្ដិ៍​នគរបាល​ឃុំ​ផា​ន់​ញើ​ម ព្រមទាំង​អាជ្ញាធរ​ភូមិ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​សព​មិន​មាន​អ្វី​គួរ​ឲ្យ​គត់​សម្គាល់​ឡើយ គឺ​ស្ត្រីជា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺលើសឈាម​ប្រាកដ​មែន ក៏​ប្រគល់​សព​ឲ្យ​កូនចៅ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ