ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​អុី​តា​លី​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង Ronaldo ធ្វើ​រឿង​កក្រើក​មួយ​ភ្លែត

5 ឆ្នាំ មុន

ស្រប​ពេល​លេចឮ​ដំណឹង​ថា តារា​ឆ្នើម​សញ្ជាតិ ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប Juventus ស្រាប់តែ​នា​ពេល​ថ្មី​ៗ​នេះ រូប​លោក​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អុី​តា​លី ដើម្បី​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម…

ស្រប​ពេល​លេចឮ​ដំណឹង​ថា តារា​ឆ្នើម​សញ្ជាតិ ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប Juventus ស្រាប់តែ​នា​ពេល​ថ្មី​ៗ​នេះ រូប​លោក​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អុី​តា​លី ដើម្បី​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ Marca​ ។

Ronaldo ជា​កីឡាករ​បាល់ទាត់​មួយ​រូប ដែល​ពុំ​មាន​ចាក់​សាក់​លើ​រាង​កាយ​ដូច​កីឡាករ​ដទៃ​នោះ​ទេ ហើយ​គាត់​ក៏​តែងតែ​បរិច្ចាគ​ឈាម​ជា​ញឹកញាប់​ផង​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Ronaldo បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​រូប​លោក​មិន​ចាក់​សាក់ ព្រោះ​ខ្លាច​ឆ្លង​មេរោគ ។

នា​ពេល​នេះ Ronaldo បាន​យល់ព្រម​ជាមួយ​សមាគម​អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​អុី​តា​លី (AVIS) ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​សមាគម​នេះ ប្រើប្រាស់​រូប និង​វី​ដេ​អូ​របស់​លោក​សម្រាប់​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ឱ្យ​មាន​អ្នកចូលរួម​បរិច្ចាគ​ឈាម​កាន់តែ​ច្រើន ។

ទន្ទឹម​គ្នា​នេះ​ដែរ AVIS ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចេញ​ខ្សែ​វី​ដេ​អូ​ដែល​សម្តែង​ដោយ​កីឡាករ Ronaldo នា​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ ក្នុង​នាម​ជា​អ្នក​ពន្យល់​ពីសារ​សំខាន់​នៃ​ការ​បរិច្ចាគ​ឈាម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ