បែក​ការណ៍​ខ្ទេច ! កីឡាករ​រុ​ស្ស៊ី​ប្រើ​សារធាតុ​ជំនួយ​អំឡុង​ប្រកួត​នៅ World Cup


វេជ្ជបណ្ឌិតប្រចាំក្រុមជម្រើសជាតិរុស្ស៊ីលោក Eduard Bezuglov បានសារភាពថា កីឡាករក្នុងក្រុមទាំងអស់សុទ្ធតែបានប្រើសារធាតុអាម៉ូញ៉ាក់តែពួកគេបដិសេធន៍រាល់ការចោទប្រកាន់នានា ។ រូបលោកសម្រេចទម្លាយរឿងនេះព្រោះតែក្រុមបានធ្លាក់នៅវគ្គ ៨ ក្រុម ។

ក្តីកង្វល់រឿងសេពសារធាតុញៀនរបស់ក្រុមបាល់ទាត់រុស្ស៊ីកើតឡើងមុន World Cup ចាប់ផ្តើមដោយពាក់ព័ន្ធនឹងអត្តពលិករុស្ស៊ីរាប់ពាន់នាក់តែត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លុបចោលវិញដោយអះអាង​ថា​ភស្ថុតាង​មិនគ្រប់គ្រាន់ ។

លោក Bezuglov ពន្យល់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «វាជារឿងងាយយល់បំផុតសារធាតុអាម៉ូញ៉ាក់មាននៅក្នុងបំណែកកប្បាសហើយវាត្រូវបានស្រូបចូលតាមតាមប្រព័ន្ធដង្ហើម ។ អត្តពលិក​​រាប់ពាន់នាក់សុទ្ធតែបានធ្វើបែបនេះដើម្បីបង្កើនកម្លាំងពួកគេ ។ វាត្រូវបានប្រើប្រាស់ជាច្រើនទសវត្សរ៍មកហើយមិនត្រឹមតែក្នុងវិស័យបាល់ទាត់នោះទេតែក៏វាត្រូវបានគេប្រើក្នុងជីវភាពប្រចាំថ្ងៃនៅពេលនរណាម្នាក់បាត់​បង់ស្មារតី និងមានអារម្មណ៍ខ្សោយជាដើម» ។

ភស្ថុតាងមួយទៀតអះអាងថា កីឡាកររុស្សពិតជាបានហិត​សារធាតុនេះលើទីលានក្រោយពីពួកគេត្រូវបានមើលឃើញមុនការប្រកួតវគ្គ 8 ក្រុមចាប់ផ្តើមកីឡារកក្រុមរុស្ស៊ីបានយកដៃត្រដុងច្រមុះពួកគេដែលនេះគឺជាឧទាហរណ៍មួយនេះការប្រើប្រាស់អាម៉ូញ៉ាក់ ។ ត្បិតតែសារធាតុនេះមិនត្រូវបានហាមឃាត់ដោយ FIFA តែវាជារឿងអាម៉ាស់បំផុតដែលក្រុមម្ចាស់ផ្ទះប្រើល្បិចអាក្រក់ផ្តួលដៃគូលើទីលាន World Cup យ៉ាងដូច្នេះ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ