ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម…អ្នកណាព្រម? បើឡាន១គ្រឿងគុណ៧ដងនៃតម្លៃធម្មតាដូច្នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​អ្នក​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ធំ​មក​ខេត្តកំពង់ឆ្នាំង មានការ​ខកចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​យឺត​ពេល​៥​នាទី​ មក​មិន​ទាន់​.ដ​ទទឹង​​ចម្លង ហើយ​ត្រូវ​ម្ចាស់​អាជីវកម្ម​ដ​ទទឹង​ទារ​ឡើងថ្លៃ​ក្នុង​រថយន្ត​១​គ្រឿង គុណ​នឹង​៧​ដង​នៃ​តម្លៃ​ធម្មតា ។ ករណី​បែប​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ​អ្នក​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ធំ​មក​ខេត្តកំពង់ឆ្នាំង មានការ​ខកចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​យឺត​ពេល​៥​នាទី​ មក​មិន​ទាន់​.ដ​ទទឹង​​ចម្លង ហើយ​ត្រូវ​ម្ចាស់​អាជីវកម្ម​ដ​ទទឹង​ទារ​ឡើងថ្លៃ​ក្នុង​រថយន្ត​១​គ្រឿង គុណ​នឹង​៧​ដង​នៃ​តម្លៃ​ធម្មតា ។

ករណី​បែប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែកក្កដាកន្លង​ទៅ នៅ​កំពង់ដ​ចម្លង​ចំណុច​ផ្សា​រកំពង់​ហៅ ក្នុងស្រុក​កំពង់លែង ។ បើ​ទោះបីមានការ​អង្វរករ​ពី​ម្ចាស់​រថយន្ត​អ្នកដំណើរ សុំ​បង់ថ្លៃ​ឆ្លង​រថយន្ត​១​គ្រឿង​គុណ​នឹង​២​ដង​នៃ​តម្លៃ​ធម្មតា​ក្តី ក៏​ម្ចាស់​ដ​ចម្លង​នៅ​តែ​មិន​ព្រម​ដែរ ។ លុះ​បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត ទើប​ម្ចាស់​ដ​ចម្លង​ព្រម​ចម្លង​អ្នកដំណើរ ដែល​មាន​រថយន្ត​៣​គ្រឿង និង​ម៉ូតូ​មួយ​ចំនួន​ក្នុង​តម្លៃ​ធម្មតា​វិញ ។

បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់​និយាយ​ថា គាត់​រត់​តាក់ស៊ី​កំពង់ធំ​-​ភ្នំពេញ ប៉ុន្តែ​ថ្ងៃនេះ​គាត់​មាន​ម៉ូយ​ដឹក​ទំនិញ​ដាក់​នៅ​ខេត្តកំពង់ឆ្នាំង ហើយដោយ​មិន​ចង់​បើក​វាង​ចុះឡើង ទើប​មក​ផ្លូវ​កាត់ ដើម្បី​ធ្វើ​ដំណើរ​១​ជើង​ឱ្យ​បាន​២​ខេត្ត ។ គាត់​មិន​បានដឹង​ថា សាឡា​ង​ចម្លង​គេ​បិទ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ទេ ហើយ​មក​ដល់​យឺត​៥​នាទី​ត្រូវ​អ្នកចម្លង​ដ​ប្រាប់​ថា ហួស​ម៉ោង​ហើយ​ត្រូវ​បិទ​។ ប៉ុន្តែ​បើ​ចង់​ឆ្លង រថយន្ត​១​គ្រឿង​ត្រូវ​បង់ថ្លៃ​៥០​ដុល្លារ គឺ​ស្មើនឹង​គុណ​៧​ដង​នៃ​តម្លៃ​ធម្មតា ព្រោះ​ថ្លៃ​ធម្មតា​ត្រឹមតែ​៧​ដុល្លារ ឬ​ស្មើនឹង​២៨.០០០​រៀល​ប៉ុណ្ណោះ គាត់​បាន​សុំ​ថ្លៃ​ត្រឹម​១៥​ដុល្លារ​ដែរ​តែ​គេ​មិន​ព្រម ។

បុរស​រូប​នេះ​បន្ត​ថា បន្ទាប់​មក​មាន​រថយន្ត​មក​បន្ថែម​២​គ្រឿង​ទៀត ដោយ​ម្ចាស់​ដ​ចម្លង​ប្រាប់​ថា បើ​រថយន្ត​២​គ្រឿង​ចុះ​ត្រឹម​៦០​ដុល្លារ និង​បើ​៣​គ្រឿង​ចុះ​ត្រឹម​៧៥​ដុល្លារ ។ គាត់​ថា គាត់​គ្មាន​លទ្ធភាព​បង់ថ្លៃ​ចម្លង​ថ្លៃ​យ៉ាងនេះ​ទេ ព្រោះ​គាត់​រត់​១​ជើង​សល់​ត្រឹម​៤-១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ អ្នកដំណើរ​ដែល​ជា​អ្នកស្រុក​កំពង់លែង​ក៏​បាន​និយាយ​ដែរ​ថា គាត់​ចុះឡើង​តាម​ដ​ចម្លង​នេះ​ញឹកញាប់​ដែរ តែ​មិន​បានដឹង​ថា គេ​បិទ​នៅ​ម៉ោង​៥​កន្លះ​ល្ងាច​ទេ ។ បើ​ចង់​បិទ​គួរ​ណាស់​តែ​ឱ្យដំណឹង​សាធារណៈ​ឱ្យ​បានដឹង ដោយ​បិទ​សេចក្តី​ជូនដំណឹង​តាម​កន្លែង​លក់​សំបុត្រ ដើម្បី​ឱ្យ​អ្នកដំណើរ​បានដឹង​ផង ។

ទោះជា​យ៉ាងនេះ​ក្តី បន្ទាប់​ពី​មាន​ប្រជា​ពលរដ្ឋ​រាយការណ៍​ពី​បញ្ហា​ខាងលើ​នេះ​ដល់​លោក​អភិបាល​ខេត្ត​រួច​មក ទើប​មានការ​សម្របសម្រួល​ហើយ​បាន​ចម្លង​អ្នកដំណើរ​ដោយ​យក​ក្នុង​តម្លៃ​តាម​ធម្មតា​វិញ ប្រៀប​ដូច​ចង់​ចំណេញ មក​ដាច់​ចំណង ។

ជុំវិញ​បញ្ហា​នេះ បើ​តាម​ការ​បញ្ជាក់​របស់​លោក ណា​វឌ្ឍន៍ ម្ចាស់​ដ​ចម្លង​ខាងលើ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា បាន​បញ្ជាក់​ថា ពួក​អ្នក​ធ្វើ​ដំណើរ ប្រហែលជា​អ្នក​ថ្មី​មិន​បានដឹង ព្រោះ​ដ​ចម្លង​នេះ​ មាន​អ្នកដំណើរ​ស្ទើ​៨០% ដែល​បានដឹង​ថា ដ​ចម្លង​បិទ​ម៉ោង​៥​កន្លះ​ល្ងាច ។ ចំណែ​កកូន​ចៅ​គាត់ ក៏​មិន​បាន​រាយការណ៍​មក​គាត់​ដែរ រហូត​ដល់​លោក​អភិបាលខេត្ត​ទូរស័ព្ទ​មក​ទើប​គាត់​ដឹង ។

គាត់​បញ្ជាក់​ថា ប្រេង​១​កាន​ថ្លៃ​១០​ម៉ឺន​រៀលកម្មករ​ធ្វើការ​ក្រៅ​ម៉ោង​ម្នាក់​១០​ដុល្លារ ម្ល៉ោះហើយ​ត្រូវ​យក​តម្លៃលើស​ពី​ធម្មតា​អុ​ី​ចឹ​ង​ហើយ​ទើប​រួចខ្លួន ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី គាត់​បានឱ្យ​កូនចៅ​ចម្លង​ហើយ ដោយ​គិត​ក្នុង​តម្លៃ​ធម្មតា ។ លោក ណា​វឌ្ឍន៍​បញ្ជាក់​ទៀត​ថា នេះ​ក៏​ជាមេរៀន​មួយ​សម្រាប់​គាត់​ដែរ ហើយ​គាត់​នឹង​ធ្វើ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ចរាចរណ៍​ចម្លង​នេះនៅ​ម៉ោង​៥​កន្លះ​ល្ងាច នៅ​តាម​កន្លែង​លក់​សំបុត្រ និង​នៅ​តាម​សាឡា​ង​ចម្លង​ផង​ដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ពី​បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ