ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​អួរអាប់ ភ្លៀង ខ្យល់​មានសភាពខ្លាំង​​​ជាងរាល់ថ្ងៃ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៨​នេះ អាកាសធាតុ​អួអាប់ ភ្លៀង ខ្យល់ កំពុង​គ្រប ដណ្តប់​ពេញ​ទូ​ទាំង​ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៨​នេះ អាកាសធាតុ​អួអាប់ ភ្លៀង ខ្យល់ កំពុង​គ្រប
ដណ្តប់​ពេញ​ទូ​ទាំង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ហើយ​នៅ​ព្រឹក​នេះ ភ្លៀង ខ្យល់​មាន​សភាព​ខ្លាំង​ជាង​រាល់ថ្ងៃ​ដែល​បាន​អូស​បន្លាយ​រយៈពេល​ប្រមាណ​ជាមួយ​ស​ប្តា​ហ៍​មក​ហើយ តែ​យ៉ាងណា​ជាមួយនឹង​អាកាសធាតុ​នេះ​មិន​ទាន់​មាន​របាយ​កាណ៍​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​គិត​ត្រឹម​ព្រឹក​នេះ ក្រៅ​តែ​ពី​មានការ​ជន់​លិច​ផ្លូវ​ខ្លះ​ៗ​តិចតួច​ប៉ុណ្ណោះ ហើយ​ជាមួយ​គ្នា​នេះ​ដែរ ក៍​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ស្រុក​ឃុំ ដោយ​ចុះ​ពិនិត្យ​តាម​ប្រព័ន្ធ​លូ​រំដោះ​ទឹក​សំខាន់​ៗ​ដើម្បី​ស្វែង​យល់​ពី​មូលហេតុ​ក្រែង​មានការ​ជន់​លិច ងាយស្រួល​ក្នុង​ការ​មាន​វិធានការ​ស្តារ​ទាន់​ពេលវេលា ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​តាម​តំបន់​ជា​ច្រើន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៨​នេះ ជាមួយនឹង​ការ​កើត​មាននូវ​ខ្យល់​កន្ត្រាក់​ម្តងម្កាល​ផង​ដែរ ហើយ​ជា​ពិសេស​នៅ​តំបន់​សមុទ្រ​មាន​រលក​ខ្លាំង ។ ធាតុអាកាស​បែប​នេះ អាជ្ញាធរ​នៅ​តែ​ក្រើនរំលឹក​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​សមុទ្រ​អោយ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ