ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់​បាន​អ្វី​មក​វិញ ?

5 ឆ្នាំ មុន

ការ​ស្តាប់​នេះ​ក៏​នាំ​ឱ្យ​មាន​បញ្ញា​នៅ​ពេល​ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់ ស្តាប់​ដោយ​គោរព គឺ​ស្តាប់​ចង់​ចេះ ចង់​ដឹង​ការ​ពិត ហើយ​លើស​ពី​ការ​បាន​ចំណេះ ជំនាញ​នេះ ក៏​នាំ​ឱ្យ​បាន​អានិសង្ស​បុណ្យ​កុសល នាំ​ជីវិត​ទៅ​រក​សេចក្តីសុខ​តាម​ផ្លូវ​កាយ និង​ចិត្ត​ផង​ដែរ ។…

ការ​ស្តាប់​នេះ​ក៏​នាំ​ឱ្យ​មាន​បញ្ញា​នៅ​ពេល​ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់ ស្តាប់​ដោយ​គោរព គឺ​ស្តាប់​ចង់​ចេះ ចង់​ដឹង​ការ​ពិត ហើយ​លើស​ពី​ការ​បាន​ចំណេះ ជំនាញ​នេះ ក៏​នាំ​ឱ្យ​បាន​អានិសង្ស​បុណ្យ​កុសល នាំ​ជីវិត​ទៅ​រក​សេចក្តីសុខ​តាម​ផ្លូវ​កាយ និង​ចិត្ត​ផង​ដែរ ។
ខាងក្រោម​នេះ​ជា​អានិសង្ស​នៃ​ការ​ស្តាប់ធម៌ៈ

១-​តែង​បាន​ស្តាប់ធម៌ ដែល​ខ្លួន​ពុំ​ទាន់​ដែល​បាន​ស្តាប់

២-​តែង​ញុំ​ា​ង​ធម៌​ដែល​ខ្លួន​ធា្ល​ប់​ស្តាប់​ហើយ​ឱ្យ​ចំណេះ​ជំនាញ​ល្អ​ឡើង

៣-​តែង​កម្ចាត់​នូវ​សេចក្តី​សង្ស័យ​ចេញ​បាន

៤-​តែង​ធ្វើ​ទិដ្ឋិ​របស់​ខ្លួន​ឱ្យ​ត្រឹមត្រង់​បាន

៥-​ចិត្ត​អ្នក​ស្តាប់ធម៌​នោះ​តែង​ជ្រះថ្លា ប្រតិបត្តិ​តាម​ផ្លូវត្រូវ

មាតិកា​ធម៌​ទាំង​៥​ប្រការ​នេះ​ជា​គន្លឹះ​យ៉ាង​សំខាន់​សម្រាប់​អ្នក​ស្តាប់ ដើម្បី​ជា​ប្រយោជន៍​លើកកម្ពស់​ការ​ចេះ​ដឹង​របស់​ខ្លួន ។