ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកធ្វើចឹង… ​ខូចឈ្មោះអ្នកកាសែតគេផ្សេង​​អស់ហើយ​​លោក…!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​​៖ សេចក្តីរាយការណ៍បឋមឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១០ កក្កដា កម្លាំង​សមត្ថកិច្ច​នគរបាលស្វាយ​លើ ​បាន​ធ្វើការ​ឃាត់ខ្លួន​ចាងហ្វាង​កាសែត​ម្នាក់ ពាក់​ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​បាញ់​គំរាម​លើ​ជន​រង​គ្រោះម្នាក់​ឈ្មោះ​ មី​ុ ស៊ូ…

ខេត្តសៀមរាប ​​៖ សេចក្តីរាយការណ៍បឋមឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១០ កក្កដា កម្លាំង​សមត្ថកិច្ច​នគរបាលស្វាយ​លើ ​បាន​ធ្វើការ​ឃាត់ខ្លួន​ចាងហ្វាង​កាសែត​ម្នាក់ ពាក់​ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​បាញ់​គំរាម​លើ​ជន​រង​គ្រោះម្នាក់​ឈ្មោះ​ មី​ុ ស៊ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​​ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ក្នុងភូមិដំណាក់ ឃុំ​កំពង់​​ប្រណាក ស្រុក​ព្រះ​វិហារ ខេត្ត​ព្រះ​​វិហារ ។

សេចក្តីរាយការណ៍បន្តថា ជន​ស​ង្ស​័យខាងលើ ​​ឈ្មោៈ ឆោម សី​ុ​ថា ភេទ​ប្រុស ​អាយុឆ្នាំ​៥៥ ​ជា​ចាងហ្វាង​កាសែត​ «ដំណឹង​កម្ពុជា» មាន​អា​ស័​យ​ដ្ឋា​ន​​ក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់​​នៅ​សាខា​ស្នាក់​ការ​កាសែត ភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​​

ដើមចមដែល​​បណ្តាល​ឱ្យ​​មានការ​ចាប់ខ្លួន​ចាងហ្វាង​កាសែត​រូប​នេះ គឺ​កាលពីវេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ជន​រងគ្រោះ​​បាន​បើករថយន្ត​ដឹក​អី​វ៉ា​ន់ពី​ខេត្ត​ព្រះ​​វិហារ ​មក​ខេត្តសៀមរាប ។ លុះ​​នៅ​ម៉ោង​៣​រសៀល​បាន​​ដាក់​ឥ​វ៉ា​ន់​ចុះ​នៅ​ត្រង់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ដើម្បី​​ហូប​បាយ ។ ពេល​ហូប​បាយ​រួច ​ជន​រង​គ្រោះ​ក៏​បើក​រថយន្ត​ត្រឡប់​ទៅ​ខេត្ត​ព្រះ​​វិហារ​វិញ ដោយ​មាន​ម៉ូយ​ជិះ​ជាមួយ​គ្នា២នាក់ ។

នៅ​ពេល​ជន​រង​គ្រោះ ​បើក​ចេញពី​ខេត្តសៀម​រាប ឆ្ពោះ​​ទៅ​ខេត្ត​ព្រះ​វិហារ ទៅ​ដល់​ខាងជើង​ផ្សារ​ស្វាយ​
លើ​ថ្មី ស្រុក​ស្វាយ​លើ ស្រាប់តែ​ជន​ស​ង្ស័យបាន​បើករថយន្ត​ម៉ាក​កា​ម៉ា​រី សេរី​២០០៧ (​ហា​យ​ព្រី​ត​)​ព​ណ័ស ១​គ្រឿង​ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AM១២៤០ តាម​ពីក្រោយ ។ ពេល​ជន​រង​គ្រោៈ​បើក​ដល់​ចំណុច​ខាងកើត​ស្នាក់​ការ​បរិស្ថាន​ក្បាល​ប្រើស រថយន្ត​ជន​ស​ង្ស​័យបាន​បើក​វ៉ា​រថយន្ត​ជន​រង​គ្រោៈ​ឡើង​ទន្ទឹម​គ្នា រួច​ជន​
ស​ង្ស​័យ​បាន​បើក​កញ្ចក់​រថយន្តយក​កាំភ្លើងខ្លី​ភ្ជង់​ជន​រង​គ្រោៈ និងស្រែក​ជេរ​ថា «អា​ហែង​ឈ្លើយ​ឆាប់​ឈប់​ឡាន​ភ្លាម» ។

ពេល​នោះ​ជន​រង​គ្រោៈ​មិន​មានរឿង​អី​ទេ តែ​ភ​យ័​ខ្លាច​ក៏​បន្ថែមល្បឿន​យ៉ាង​លឿន​ទៅ​មុខ ជន​ស​ង្ស័យ​បាន​បន្ថែម​ល្បឿន​ដូច​គ្នា និងដេញ​តាម​ជន​រង​គ្រោះ ។ បន្ទាប់​មក ​ជនសង្ស័យ​ក៏បាន​ផ្ទុះអាវុធ​១​គ្រាប់ បាញ់​គំរាម​ទៅ​លើ​ជន​រង​គ្រោៈ បណ្តាលឱ្យជន​រង​គ្រោៈ​បើករថយន្ត​បន្ត​ទៅ​មុខ​ទៀត ដោយ​មិន​ហ៊ាន​ឈប់​ទេ ហើយ​ជនសង្ស័យ​នៅ​តែបើ​កតាម ។ លុះ​បើក​ដល់​ចំណុច​ការ​ដ្ឋាន​កិន​ថ្ម ក្បែរ​អង់​តែ​ន​ទូ​រស​ព្ឌ័​ភ្នំ​ក្បាល​ប្រើស ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ជនសង្ស័យ​បាន​វ៉ា​ទៅ​ឈប់​មុខ​រថយន្ត​ជន​រង​គ្រោៈ និង​បើកទ្វារ​រថយន្ត​ចុៈ ដោយ​ដៃ​មាន​កាន់​កាំភ្លើងខ្លី ទើប​ជន​រង​គ្រោះ​​ស្គាល់​ថា ឈ្មោៈ ឆោម សី​ុ​ថា ជា​អ្នកកាសែត ​ធ្លាប់​ទារប្រាក់​ពី​ឈ្មួញ​ដឹកឈើ​តាម​ផ្លូវ ។

ឃើញ​ដូច្នោះ​ជន​រង​គ្រោៈ​កាន់តែ​ភ័យ​ខ្លាច បាន​បើករថយន្ត ចេញ​ទៅ តែ​ជន​ស​ង្ស័យ​បាន​ស្រែក​គំរាម​ថា
«​អា​ហែង​ឈប់​ភ្លាម» ។ ពេល​នោះ​ ជន​រង​គ្រោៈ​មិន​បាន​ឈប់​ទេ ទើប​ជនសង្ស័យ​បាញ់​មួយ​គ្រាប់​ទៀត ធ្វើ​ឲ្យ​ជន​រង​គ្រោៈ​ភ័យ​​ក៏បើក​យ៉ាង​លឿន​គេច​ចេញពី​ទី​នោៈ ។ បន្ទាប់​សមត្ថ​កិច្ច​ទទួល​បាន​ព័ត៌មាន​ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេ​តុ និង​ធ្វើការ​ពិនិត្យរើស​យក​យក​សំបក​គ្រាប់ ប្រភេទ​អាវុធ​ខ្លី ចំនួន​១​សំបក​គ្រាប់​ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​លើ​ករណី​នេះ ។

ប្រភព​ព័​ត៌​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​​​ដល់​សម្ត​កិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ និងដាក់​ចូល​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្តព្រះវិហារ ទើប​កម្លាំង​សមត្ត​កិច្ច​នគរបាល​បាន​សហការ​ណ៏ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង សឹក​រង​យោធា បាន​ធ្វើការ​ឃាត់​រថយន្ត និង​ជន​ស​ង្ស​យ័​នោះ​តែ​ម្តង ។ ​

អត្ថបទសរសេរ ដោយ