ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១​នាក់ របួសធ្ងន់​ស្រាល​៣​នាក់​កើតឡើង​នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៣​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​ប្រុស​២​នាក់ របួសស្រាល​ប្រុស​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៣​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​ប្រុស​២​នាក់ របួសស្រាល​ប្រុស​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​, ស្រវឹង​១​លើក ស្លាប់​១​នាក់ ។ សរុប​ស្លាប់​១​នាក់ : ម៉ូតូ​១​នាក់ (​មិន​ពាក់មួក​១​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣​គ្រឿងក្នុង​នោះ​មាន : រថយន្ត​តូច​៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : កំពង់ចាម​១​លើក​ស្លាប់​១​នាក់​,​ប៉ៃលិន​១​លើក​របួស​២​នាក់​និង​ខេត្តបន្ទាយមានជ័យ​១​លើក​របួស​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​១២២១​គ្រឿង ( ម៉ូតូ​៥១%) មធ្យោបាយ​ល្មើស​១៤៥​គ្រឿង​(​ម៉ូតូ​៥០%) អប់រំ​៩០​គ្រឿង (​ម៉ូតូ​៦២%) មធ្យោបាយ​ពិន័យ​៥៥​គ្រឿង​(​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​១១​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៥៤៤​គ្រឿង អប់រំ​៤៣​គ្រឿង ពិន័យ​សរុប​១៨​គ្រឿង (​មួក​១៤​គ្រឿង​,​កញ្ចក់​៤​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ