ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រឿងញៀ.ន​គឺជា​បញ្ហា​យើង​ត្រូវ​ដោះស្រាយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨​នេះ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម ចុះ​ផ្សព្វផ្សាយ​លើ​បញ្ហា​២​ដ៏​ធំ​គឺ​មាន…

ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨​នេះ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម ចុះ​ផ្សព្វផ្សាយ​លើ​បញ្ហា​២​ដ៏​ធំ​គឺ​មាន គ្រោះថ្នាក់​ចរាចរណ៍ នឹង​បញ្ហា​គ្រឿងញៀន ដើម្បី​កាត់​បន្ថយ​នូវ ផល​ប៉ះពាល់​ដល់​អាយុជីវិត​ជនរួមជាតិ​ជា​រៀងរាល់ថ្ងៃ នៅ​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ទួល​ថ្ម និង​ជម្រុញ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ខិតខំ​រៀនសូត្រ​ដើម្បី​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់​វិទ្យាល័យ​បន្ត​ទៅ​មុខ​ទៀត​។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ទៅ​សិស្សានុសិស្ស នៃ​បឋម​សិក្សា​-​អនុ​វិទ្យាល័យ​ទួល​ថ្ម​ថា ក្នុង​នាម​ជា​សិស្សសាលា ត្រូវ​គិត​លើ​បញ្ហា​២​ដ៏​ធំ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​គ្រឿងញៀន ដើម្បី​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់ ដល់​អាយុជីវិត​ជនរួមជាតិ​ជា​រៀងរាល់ថ្ងៃ យើង​ត្រូវ​ផ្សព្វផ្សាយ​បន្ត ត្រូវ​ប្រុង​ប្រយ័ត្ន​ដោយ​គោរព​ច្បាប់ ចរាចរណ៍ ត្រូវ​ពាក់មួក​សុវត្ថិភាព ចេះ​អធ្យាស្រ័យ​គ្នា ចេះ​យោគយល់​គ្នា ហាម​ប្រើប្រាស់​គ្រឿងញៀន សេព​គ្រឿង​ស្រវឹង​ជាដើម​ក្នុង​ពេល​កំពុង​បើកបរ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ក្នុង​ការ​បើកបរ​។

លោក​បន្ត​ថា យើង​ត្រូវ​រួម​គ្នា​ថែរក្សា​ជីវិត​ដល់​ពលរដ្ឋ ដោយ​កុំ​ខឹង​នឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ គឺ​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ។ បញ្ហា​ជា​ពិសេស​ប្រចាំ​ថ្ងៃ​នោះ​គឺ​បញ្ហា​សំរាម​ត្រូវ​ធ្វើការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ​នៅ​លើ​ដងផ្លូវ​ផង​ដែរ​។ លោក គួ​ច ចំរើន មាន​ប្រសាសន៍​ទៀត​ថា យុវជន​គឺជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេស​ជាតិ ដើម្បី​អភិវឌ្ឍន៍ កសាង​ប្រទេស​ឲ្យ​មាន​ភាព​រុងរឿង​រីក​ចម្រើន​ជា​បន្តបន្ទាប់​ទៀត ដោយ​ត្រូវ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវ​យល់​ដឹង​នូវ​ផល​ប៉ះពាល់​ដោយ​ខ្លួនឯង និង​សង្គម​ជាតិ​ផង​ដែរ​។

អភិបាលខេត្ត​កំពង់ចាម បាន​ស្នើ​ដល់​លោកគ្រូ​អ្នកគ្រូ​ត្រូវ​ធ្វើការ​ណែនាំ​លើ​បញ្ហា​អសកម្ម​ដែល​កើត​មាន​ឡើង​លើ​បញ្ហា​គ្រោះថ្នាក់ នឹង​បញ្ហា​គ្រឿងញៀន​ក្នុង​ពេល​គោរព​ទង់ជាតិ​រៀង​រាល់​ស​ប្តា​ហ៍ និង​ជំរុញ​ដល់​សិស្សានុសិស្ស​ទាំងអស់​បន្ត​ខិតខំ​រៀនសូត្រ​ដើម្បី​ខ្លួនឯង សង្គម​គ្រួសារ​នឹង​ឈាន​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ