ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប អស់​លុយ​ជិត​៥០០​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ នគរបាល​ជួយ​អន្តរាគមន៍ ដោយ​គាត់​បាន​អះអាង​ប្រាប់​ថា ត្រូវ​ចោរ​ស្ទាវ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​យក កាបូប​ក្រវាត់​ចង្កេះ​របស់​គាត់​ទៅ​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ នគរបាល​ជួយ​អន្តរាគមន៍ ដោយ​គាត់​បាន​អះអាង​ប្រាប់​ថា ត្រូវ​ចោរ​ស្ទាវ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​យក កាបូប​ក្រវាត់​ចង្កេះ​របស់​គាត់​ទៅ​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ត្រង់​ចំណុច​ជិត​ផ្សារ​ចោម​ចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ខាងលើ មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នោះ​ឡើយ គាត់​មាន​អាយុ​ជាង​៣០​ឆ្នាំ ហើយ​គ្រាន់តែ​ប្រាប់​ថា កាបូប​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​នោះ​ជា​កាបូប​ក្រវាត់​ចង្កេះ​។ ហើយ​នៅ​ក្នុង​នោះ​មាន​លុយ ចំនួន​៤០០​ដុល្លារ និង​ជាង​២០​ម៉ឺន​រៀល រួម​ជាមួយ​អត្តសញ្ញាណប័ណ្ណ​របស់​គាត់ និង​ប្ដី​គាត់ ព្រមទាំង​ទូរស័ព្ទ និង​សម្ភារ​មួយ​ចំ​នួ​ទៀត​ផង​ដែរ​។ ស្ត្រី​រូប​នេះ​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ចោម​ចៅ​នោះ​ដោយ​ក្រវាត់​កាបូប​នៅ​នឹង​ចង្កេះ ហើយ​បាន​ដាក់​គន្លឹះ​ទៅ​ក្រោយ​។ ខណៈនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​ជិត រួច​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​បាន​សម្រេច ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត​ដោយ​សុវត្ថិភាព​។

ចំណែក​គាត់​ហាក់​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ដោយ​មិន​បានដឹង​ថា​ចោរ​តាម​គាត់​តាំងពី​ពេល​ណា និង​តាំងពី​ចំណុច​ណា​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា កាបូប​ក្រវាត់​ចង្កេះ​នេះ​មាំ​ណាស់​តែ​នៅ​តែ ត្រូវ​ចោរឆក់​បាន​ទៀត​បែប​នេះ​។ ដោយឡែក​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ បាន​ទទួល​ពាក្យបណ្ដឹង​របស់​ស្ត្រី​រូប​នេះ និង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ចោរ​ហើយ ប៉ុន្តែ​មិនដឹង​ថា រក​ឃើញ ឬ​មិនឃើញ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ