ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ដៃ​មឹក​២​នាក់​ជំនាញ​ឆក់​ទូរស័ព្ទ តែ​ថ្ងៃនេះ​ស៊យ​ត្រូវ​អស់លក្ខណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ រហស្សនាម​ដៃ​មឹក តែងតែ​ធ្វើ​សកម្មភាព​ឆក់ យក​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ ទើប​អស់លក្ខណ៍ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​យក ទូរស័ព្ទ​អ្នកគ្រូ​ពេទ្យ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ រហស្សនាម​ដៃ​មឹក តែងតែ​ធ្វើ​សកម្មភាព​ឆក់ យក​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ ទើប​អស់លក្ខណ៍ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​យក ទូរស័ព្ទ​អ្នកគ្រូ​ពេទ្យ​ម្នាក់ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​សម្រេច ហើយ​ត្រូវ​បាន​អ្នកគ្រូ​ពេទ្យ​ចិត្តសឿង​ជិះ​ម៉ូតូ​ប្រដេញ​តាម​បំ​បុក ម៉ូតូ​ជនសង្ស័យ​ដួល និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​១០០៣ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ទាំង​២​នាក់ ទី​១​ឈ្មោះ យឿ​ន សម្បត្តិ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​(​អ្នក​បើក​) ទី​២​ឈ្មោះ ភឿន ប្រចាក់ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​ស្នាក់​នៅ​ភូមិ ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GY-1769 ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ឆក់​។

ចំណែក​អ្នកគ្រូ​ពេទ្យ​ជា​ជន​រង​គ្រោះ ឈ្មោះ សេង វណ្ណ​ច័ន្ទ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-3985​។ តាម​សម្តី​អ្នក​គ្រ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​នាង​ជិះ​ម៉ូតូ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១០០៣ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ ជិះ​ម៉ូតូ​មក​ដល់​ទន្ទឹម ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក iPhone 7plus ពី​ឃ្លុប​ម៉ូតូ​ខាង​មុខ បាន​សម្រេច ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​។ ភ្លាម​ៗ​នាង ដេញ​តាម​ទាន់​បំ​បុក និង​ធាក់​បណ្តាល​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល លោត​ចុះ​ចាប់​ក្របួច​ក​អាវ​បាន​ម្នាក់ ម្នាក់​ទៀត​។

ដោយឡែក​ម្នាក់​ទៀត​ស្ទុះ​រត់​បាន​ប្រមាណ​១០០​ម៉ែត្រ ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ជាប់​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​រហស្សនាម​ថា​ដៃ​មឹក តែ​ពេល​នេះ​ត្រូវ​អស់លក្ខណ៍​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច ចាប់​វាយ​ខ្នោះ ដឹក​យក​ទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕


https://youtu.be/xero0HShbzI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ