ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​បាន​អស់ហើយ ក្មេង​ៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ជាប់​ក្នុង​រូងភ្នំ​ថាំ​ហ្លួង

5 ឆ្នាំ មុន

ប្រទេស​ថៃ​ឡង់​ដ៍ ៖ ទីបំផុត​ក្មេង​ៗ និង​គ្រូបង្វឹក​ក្រុមបាល់ទាត់​សរុប​១៣​នាក់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​យក​ចេញពី​ក្នុង​រូងភ្នំ​ថាំ​ហ្លួង នៅ​ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ មក​ដល់​ខាងក្រៅ​វិញ​ហើយ​នា​ម៉ោង​៦ និង​២២​នាទី​ល្ងាច ថ្ងៃ​ទី​៣​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មនុស្ស​ចេញពី​រូងភ្នំ​នេះ​។…

ប្រទេស​ថៃ​ឡង់​ដ៍ ៖ ទីបំផុត​ក្មេង​ៗ និង​គ្រូបង្វឹក​ក្រុមបាល់ទាត់​សរុប​១៣​នាក់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​យក​ចេញពី​ក្នុង​រូងភ្នំ​ថាំ​ហ្លួង នៅ​ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ មក​ដល់​ខាងក្រៅ​វិញ​ហើយ​នា​ម៉ោង​៦ និង​២២​នាទី​ល្ងាច ថ្ងៃ​ទី​៣​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មនុស្ស​ចេញពី​រូងភ្នំ​នេះ​។

នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លង​ទៅ​នេះ​មនុស្ស​ទាំង​១៣​នាក់ ដែល​ជាប់​ខ្លួន​នៅ​ក្នុង​រូងភ្នំ​ខាងលើ តាំងពី​ថ្ងៃ​ទី​២៣ ខែមិថុនា មក​ម្លេះ​នោះ ត្រូវ​បាន​ជួយ​យក​ចេញ​មក​ក្រៅ​វិញ​ទាំងអស់​។ ហើយ​ពួក​គេ​ដំបូង​ចំនួន​០៨​នាក់ កំពុង​សម្រាក​តាមដាន​នៅ​ឯ​មន្ទីរពេទ្យ ក្នុង​ខេត្ត​ឈៀង​រ៉ា​យ នៃ​នៅ​ក្បែរ​តំបន់​រូងភ្នំ ជាមួយនឹង​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ខណៈ​មនុស្ស​ទាំង​០៥​នាក់ ដែល​ទើបត្រូវ​បាន​រំដោះ​ចេញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សម្រាក​ព្យាបាល​ដូច​គ្នា​។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​នា​ថ្ងៃ​ទី​៣​នេះ គឺជា​ថ្ងៃ​សង្គ្រោះ​ចុង​ក្រោយ ប៉ុន្តែ​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចេញផ្សាយ​ជា​ផ្លូវការ​នោះ​ឡើយ ដោយ​ត្រូវ​រង់ចាំ​ទាល់តែ​គេ​ប្រាកដ​ច្បាស់​ថា ក្មេង​ទាំងអស់ និង​គ្រូបង្វឹក​របស់​ពួក​គេ មាន​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​ជា​មុន​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ